អត្ថប្រយោជន៍​១០​យ៉ាង​នៃ​ការលាង​សម្អាត​ពោះវៀន​ធំ​

អត្ថប្រយោជន៍​១០​យ៉ាង​នៃ​ការលាង​សម្អាត​ពោះវៀន​ធំ​

​ការលាង​សម្អាត​ពោះវៀនធំ​ធ្វើឱ្យ​រាងកាយ​ទាំងមូល​មាន​សុខភាព​ល្អ និង​មាន​អារម្មណ៍​ជ្រះថ្លា​។ មិនតែប៉ុណ្ណោះ វា​ក៏​អាច​ជួយ​បង្ការ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ បានដែរ​។​

​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​១០​យ៉ាង​នៃ​ការលាង​សម្អាត​ពោះវៀន​ធំ​។​

១- វា​ធ្វើឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ដំណើរការ​ល្អ​
ពោះវៀនធំ​គឺជា​ដំណាក់កាល​ចុងក្រោយ​នៃ​ការរំលាយ​អាហារ សម្រាប់​ទទួល​យក​កាកសំណល់​ចំណី​អាហារ​ដែល​យើង​ញ៉ាំ​ចូលទៅ មុន​នឹង​បញ្ចេញ​មក​ក្រៅ​។ បើ​កាកសំណល់​ទាំងអស់​ត្រូវ​បាន​បញ្ចេញ​មក​ក្រៅ​អស់ នោះ​វា​នឹង​ធ្វើឱ្យ​ការរំលាយ​អាហារ​មាន​ដំណើរ​រលូន​ល្អ​។​
 

២- វា​បង្ការ​មិន​ឱ្យ​មាន​បញ្ហា​ទល់​លាមក​
ក៏ប៉ុន្តែ​កាលណា​កាកសំណល់​នៅ​សេសសល់​ក្នុង​ពោះវៀន​ធំ វា​នឹង​ធ្វើឱ្យ​ការរំលាយ​អាហារ​រាំងស្ទះ ធ្វើឱ្យ​ទល់លាមក ធ្វើឱ្យ​ក្តៅខ្លួន​បាន​។ ការលាង​សម្អាត​ពោះវៀនធំ​អាច​បង្ការ​បញ្ហា​នេះ​បាន​។​
 

៣- វា​ធ្វើឱ្យ​រាងកាយ​មាន​ថាមពល​
កាលណា​ជាតិពុល​ដែល​មាន​នៅក្នុង​កាកសំណល់​ត្រូវ​បាន​បញ្ចេញ​មក​ក្រៅ​អស់ ថាមពល​ត្រូវ​បង្វែរ​ទៅរក​ចលនា​រំលាយ​អាហារ​នៅក្នុង​ពោះវៀនតូច និង​កន្លែង​ដទៃ​ផ្សេងទៀត ម្ល៉ោះហើយ​រាងកាយ​របស់​យើង​ក៏​មាន​ថាមពល​បន្តិច​ឡើងវិញ​ដែរ​។​

៤- វា​បង្កើន​ការ​ស្រូប​បឺត​យក​វីតាមីន និង​សារជាតិ​ចិញ្ចឹម​
កាលណា​ពោះវៀនធំ​អស់​ជាតិពុល​ហើយ ការ​ស្រូប​បឺត​យក​សារជាតិ​ចិញ្ចឹម​ផ្សេងៗ​ចូលទៅក្នុង​ចរន្តឈាម​រត់​ក៏​កាន់តែ​ល្អប្រសើរ​ឡើង​ដែរ​។​

៥- វា​ធ្វើឱ្យ​មាន​ការប្រមូលផ្តុំ​អារម្មណ៍​កាន់តែ​ល្អប្រសើរ​
នៅពេល​ដែល​រាងកាយ​មាន​កម្លាំង អារម្មណ៍​ក៏​ល្អប្រសើរ ងាយ​នឹង​ផ្ចង់​ទៅលើ​អ្វីមួយ ជាង​នៅ​ពេល​ដែល​មាន​ជាតិពុល​ក្នុង​ខ្លួន​។​

៦- វា​អាច​ជួយ​ឱ្យ​ស្រក​ទម្ងន់​បាន​
ការលាង​សម្អាត​ពោះវៀនធំ​ជួយ​ច្រើន​ដល់​ការ​សម្រក​ទម្ងន់ ព្រោះ​គ្មាន​អ្វី​ដែល​ទប់​ជាតិ​ទឹក​ឱ្យ​នៅ​សេសសល់​ក្នុង​ខ្លួន​តទៅទៀត​។​

៧- វា​បង្ការ​ហានិភ័យ​កើត​មហារីក​ពោះវៀនធំ​
ថ្លើម​គឺជា​សរីរាង្គ​ដែល​មាន​តួនាទី​ច្រោះ​យក​ជាតិពុល​ដែល​យើង​ញ៉ាំ​ចូល​ទៅ​ជាមួយ​នឹង​ចំណីអាហារ​។ ជួនកាល ថ្លើម​មិនអាច​ច្រោះ​យក​ជាតិពុល​ទាំងអស់​បាន​ទេ វា​មក​កក​គ្នា​នៅក្នុង​ពោះវៀន​ធំ អាច​បង្ក​ទៅជា​ជំងឺមហារីក​បាន​។​

៨- វា​ជួយ​ឱ្យ​ឆាប់​មាន​កូន​បាន​
ជាតិពុល​ក្នុង​រាងកាយ​ក៏​អាច​បង្ក​ផលប៉ះពាល់​ទៅលើ​មេ​ជីវិត​ផងដែរ​។ ដូច្នេះ កាលណា​ជាតិពុល​ត្រូវ​បាន​បញ្ចេញ​ទៅ​ក្រៅ​អស់ មេ​ជីវិត​ក៏​មាន​កម្លាំង អាច​ជួយ​ឱ្យ​ឆាប់​មានកូន​បាន​។​

៩- វា​ធ្វើឱ្យ​មាន​សមតា pH
កាល​សំណល់​អាហារ​នៅក្នុង​ពោះវៀនធំ​អាច​ផ្អូម​ជូរ ធ្វើឱ្យ pH ក្នុង​រាងកាយ​ទៅ​ជា​អាស៊ីត​។ ដូច្នេះ​ការលាង​សម្អាត​ពោះវៀនធំ​បញ្ចេញ​កាកសំណល់​មក​ក្រៅ អាច​ជួយ​ឱ្យ pH ក្នុង​រាងកាយ​មាន​សមតា​ល្អ   បាន​។​

១០- វា​ធ្វើឱ្យមាន​សុខុមាលភាព​
ការលាង​សម្អាត​ពោះវៀនធំ​បញ្ចេញ​កាកសំណល់​មក​ក្រៅ អាច​ជួយ​រាងកាយ​មាន​អារម្មណ៍​ថា​ធូរស្រាល និង​មាន​សុខុមាលភាព​ជាទូទៅ​។​

ដកស្រង់​ពី SantéMagazine និង​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។