សញ្ញា​៣​យ៉ាង​ដែល​បញ្ជាក់ថា​អ្នក​មាន​បញ្ហា​ក្នុង​ពោះវៀន​ធំ​

សញ្ញា​៣​យ៉ាង​ដែល​បញ្ជាក់ថា​អ្នក​មាន​បញ្ហា​ក្នុង​ពោះវៀន​ធំ​

លោក​វេជ្ជបណ្ឌិត Felice Schnoll-Sussman អ្នកឯកទេស​ខាង​ក្រពះ​ពោះវៀន​នៅ​ញូយ​ក បាន​និយាយថា "​អ្នក​មិន​ចាំបាច់​ប្រើ​កែវពង្រីក​ពិនិត្យ​ធ្វើ​អ្វី​ទេ​។ សូម​ពិនិត្យ​មើល​តែ​ការ​បន្ទោ​របង់​រាល់​ថ្ងៃ​របស់​អ្នក ហើយ​បើ​មាន​អ្វី​ខុសធម្មតា​យូរ ច្រើន​សប្តាហ៍ សូម​ទៅ​ជួប​នឹង​គ្រូពេទ្យ​ទៅ​"​។​

ខាងក្រោម​នេះ​គឺជា​សញ្ញា​មួយ​ចំនួន​។​

១- បើ​មាន​ឈាមក្រហម​នៅក្នុង​ចាន​បង្គន់ ឬ​នៅ​លើ​ក្រដាស់​អនាម័យ វា​មិន​ជា​អ្វី​ទេ​។ អ្នក​អាច​មាន​ការ​ដាច់ដោច​ពោះវៀន​តិចតួច​។​
​ក៏​ប៉ុន្តែ​បើសិនជា​មាន​ឈាមខ្មៅ​នៅក្នុង​លាមក នេះ​ជា​សញ្ញា​បញ្ជាក់ថា​មានការ​ហូរ​ឈាម​នៅ​ក្នុង​ពោះវៀនធំ​ហើយ​។​
 

២- អ្នក​ទល់លាមក មិន​បន្ទោរ​បង់​ពីរ​បី​ថ្ងៃ​ហើយ​។ អ្នក​ប្រហែលជា​មិនមាន​អ្វី​ទេ តែ​អាច​ខ្វះ​ជាតិ​ទឹក​។​
​តែ​បើ​អ្នក​ទល់លាមក​យូរថ្ងៃ​ពេក​ដោយ​គ្មាន​មូលហេតុ ឬ​បន្ទោ​របង់​មក​មាន​លាមក​ឆ្មារ​ស្តើង វា​អាច​ជា​សញ្ញា​បញ្ជាក់ថា​ពោះវៀនធំ​ស្ទះ​ហើយ ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​។​
 

៣- បើ​អ្នក​ឈឺពោះ​ឬ​ហើមពោះ​ម្តង​មួយ​កាល វា​មិន​ជា​អ្វី​ទេ​។​
​តែ​បើ​អ្នក​ឈឺពោះ​រាល់ថ្ងៃ ធ្វើឱ្យ​គេង​មិនបាន អ្នក​ប្រហែលជា​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ទៅ​ជួប​ជាមួយនឹង​គ្រូពេទ្យ​ហើយ​។ ស្រួល​មិន​ស្រួល អ្នក​អាច​មាន​មហារីក​ពោះវៀនធំ​ក៏​មិនដឹង​។​

ដកស្រង់​ពី SantéMagazine និង​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។