[ព័ត៌មាន] Apple អាចនឹងជំនួស រន្ធដោតកាស 3.5 ម.ម មកប្រើ រន្ធ Lightning រួមគ្នាវិញ

[ព័ត៌មាន] Apple អាចនឹងជំនួស រន្ធដោតកាស 3.5 ម.ម មកប្រើ រន្ធ Lightning រួមគ្នាវិញ
ក្រុមហ៊ុន Apple ត្រូវបាន គេរាយការណ៍មកថា មានគំរោងនឹង បិទចោលរន្ធដោតកាសស្តាប់ត្រចៀក 3.5 ម.ម នៅលើ iPhone ជំនាន់ក្រោយៗ ហើយងាកមកប្រើ រន្ធ Lightning តែមួយរួមគ្នាវិញ… នេះបើតាម ប្រភពពី វិុបសាយជប៉ុន Mac Otakara។ ប្រភព បានបន្តថា Apple ក៏នឹងដាក់បញ្ចេញ កាសស្តាប់ត្រចៀក EarPods សេរីថ្មី ដែលនឹងប្រើ ឌុយ Lightning ដំណាលគ្នានោះដែរ។

ប្រភព បានរាយការណ៍ទៀតថា Apple នឹងបញ្ចេញ ឌុយបំលែងពីរន្ធ 3.5 ម.ម ទៅ Lighting ដើម្បីអោយ អ្នកប្រើប្រាស់ អាចប្រើ កាសស្តាប់ត្រចៀក ស៊េរីចាស់ៗបាន របស់ខ្លួនបាន។ ប្រៀបដូច វីដេអូដែលមាន Analogue និង ឌីជីថល ការបញ្ជូនសម្លេងចំរៀង ក៏មានលក្ខណៈស្រដៀងនេះដែរ។ រន្ធដោតកាស 3.5 ម.ម ធ្វើការបញ្ជូនសម្លេងចំរៀងជាលក្ខណៈ Analogue ខណៈដែល រន្ធ Lighting បញ្ជូនសម្លេងជាលក្ខណៈ ឌីជីថល ដែលអាចបញ្ជូនទិន្នន័យក្នុងទំហំធំជាង ធ្វើអោយសម្លេង មានលក្ខណៈច្បាស់ ហើយអាចស្តាប់ចំរៀង គុណភាពខ្ពស់ លំដាប់ HD ដូចជា ប្រភេទ Lossless បានយ៉ាងពេញលេញ។ ក្រុមហ៊ុន Apple បានណែនាំ ពីគំរោង ប្រើរន្ធ Lighting ដើម្បីបញ្ជូលសម្លេងនេះ តាំងពី ខែមិថុនា ឆ្នាំ 2014 មកម៉្លេះ ហើយបច្ចុប្បន្ន ឃើញមានតែ ក្រុមហ៊ុនមួយទេ គឺ Philips ដែលបាន ដាក់ចេញ កាសស្តាប់ត្រចៀក Fidelio M2L និង Fidelio NC1L ដែលប្រើរន្ធ Lightning ដើម្បីដោត។ នៅពេល Apple ងាកទៅប្រើ កាស Lightning នោះទីផ្សារកាសប្រភេទនេះ នឹងរីកដុះដាលមិនខាន៕
ប្រភព: Mac Otakara» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)