មេធាវី លោក ហុង សុខហួរ រង់ចាំការប្រកាស សាលដីកា លើបណ្តឹង បដិសេធ មិនឲ្យកុំព្យូរទ័រ ចូលតុលាការ

ភ្នំពេញ៖ ក្រោយពីសាលាឧទ្ធរណ៍ បានបញ្ចប់សវនាការ លើបណ្តឹងជំទាស់ របស់លោកមេធាវី ហុង សុខហួរ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក ជួង ជូងី ដែលជាមេធាវីការពារក្តី បាននិងកំពុងរង់ចាំស្តាប់សាលដីកា។

លោក ជួង ជូងី បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន នៅព្រឹកថ្ងៃទី៣០ វិច្ឆិកា នេះថា បណ្តឹងជំទាស់មិនឲ្យកុំព្យូទ័រ ចូលតុលាការបានបញ្ចប់ហើយ។

លោកមេធាវី ដោយពន្យល់ថា លោកមិនអាចរកកុំព្យូទ័របាន ព្រោះកុំព្យូទ័រនេះយូរហើយ រកមិនបាន ទើបគាត់ប្តឹងទៅឧទ្ធរណ៍ ពីព្រោះកុំព្យូទ័រ លោក ហុង សុខហួរ  មានតាំងពី២០០៦ និង ២០០៧ មកម៉្លេះ។

លោក ហុង សុខហួរ ត្រូវបានតុលាការដំបូង និងសាលាឧទ្ធរណ៍ បដិសេធសុំនៅក្រៅឃុំជាច្រើនលើកច្រើនសា។ យ៉ាងណាក៏ដោយ មេធាវីរបស់លោក នៅតែបន្តស្វះស្វែងការពារតាមផ្លូវច្បាប់ ដើម្បីឲ្យកូនក្តីខ្លួននៅក្រៅឃុំ ជាបណ្តោះអាសន្ន។

លោកហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោកបង្ហោះ និងធ្វើការបកស្រាយពីសន្ធិសញ្ញា ព្រំដែនកម្ពុជា-វៀតណាម ខុសពីការពិត៕

មេធាវី លោក ហុង សុខហួរ រង់ចាំការប្រកាស សាលដីកា លើបណ្តឹង បដិសេធ មិនឲ្យកុំព្យូរទ័រ ចូលតុលាការ