លោក សោម អូន អំពាវនាវសមត្ថកិច្ច ស្រាវជ្រាវ និង ចាប់ជនទុច្ចរិត ដើរបំផុសព័ត៌មាន អកុសលរឿង ឲ្យកម្មករឈប់ សម្រាកនៅខែ ១២

ភ្នំពេញ ៖ លោក សោម អូន ប្រធាន ក្រុមប្រឹក្សា សហជីពជាតិកម្ពុជា និងជាប្រធាន សភាសម្ព័ន្ឋ សហជីពជាតិកម្ពុជា បានកត់សំគាល់ឃើញថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានក្រុមជនទុច្ចចរិត បានដើរឃោសនា នៅតាមបណ្តា ខេត្តក្រុងមួយ ចំនួនថា នៅខែ១២ ឆ្នាំ២០១៥នេះ កម្មករនឹងត្រូវឈប់ សម្រាកមួយខែ ។ នេះជាពត៌មានមួយដែលមានចរិកជានយោបាយ និងមានតម្លៃស្មើនឹង ការធ្វើវិច្ឆេទ សេដ្ឋកិច្ច ។ ពីព្រោះប្រសិនបើការប្រឌិតពត៌មានរបស់ពួកគេជោគជ័យ គឺវិស័យ ឧស្សាហកម្មកាត់ដេរ នឹងជួបនូវបញ្ហាប្រឈមដូចជា ការបិទទ្វាររោងចក្រ អ្នកវិនិយោគនិងចាកចេញ ហើយអសន្តិសុខ ការងាររបស់កម្មករនិយោជិតនឹងកើតមានឡើង  ។

លោក សោម អូន បានអំពាវនាវដល់សមត្ថកិច្ចអាជ្ញាធរ និងសហជីពកម្មករ សហការស្រាវជ្រាវ វែកមុខជនទុច្ចចរិត ដោយអនុវត្តតាមច្បាប់អោយបានធ្ងន់ធ្ងរបំផុត ដើម្បីធានាដល់ស្ថេរភាព និង ការរីកចំរើននៅក្នុងវិស័យនេះ ។

វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅតែដើរតួយ៉ាងសំខាន់ ក្នុងការជួយផ្តល់ការងារ ដល់ប្រជាពលរដ្ឋប្រមាណ៨០ម៉ឺននាក់ និង កំណើតសេដ្ឋកិច្ចខ្ពស់ ដែលក្នុងមួយឆ្នាំៗ ការនាំចេញមានតម្លៃយ៉ាងច្រើនសន្ឋឹកសន្ឋាប់ ៕

លោក សោម អូន អំពាវនាវសមត្ថកិច្ច ស្រាវជ្រាវ និង ចាប់ជនទុច្ចរិត ដើរបំផុសព័ត៌មាន អកុសលរឿង ឲ្យកម្មករឈប់ សម្រាកនៅខែ ១២