ម៉ូតូ​ហុងដា​ Air Blade ឆ្នាំ​២០១៦​បង្ហាញ​ខ្លួន​ហើយ​​រូបរាង​ស្អាត​ប្លែក​​​ពី​មុន​

ម៉ូតូ​ហុងដា​ Air Blade ឆ្នាំ​២០១៦​បង្ហាញ​ខ្លួន​ហើយ​​រូបរាង​ស្អាត​ប្លែក​​​ពី​មុន​

កាល​ពី​ពេល​​ថ្មី​កន្លង​ទៅ​នេះ ​​ម៉ូតូ​​ហុងដា​ Air Blade ឆ្នាំ​២០១៦​ បាន​ធ្វើ​ការ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ដែល​មាន​ការ​រចនា​រូបរាង​​ស្អាតខុស​ប្លែក​ពី​មុន។

 

ម៉ូតូ​ហុងដា​ Air Blade ឆ្នាំ​២០១៦​បង្ហាញ​ខ្លួន​ហើយ​​រូបរាង​ស្អាត​ប្លែក​​​ពី​មុន​

 

ម៉ូតូ​ Air Blade ស៊េរី​ថ្មី​នេះ​ឃើញ​ថា​​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​បន្ទាប់​ពី​​បាន​រក្សា​រូបរាង​ដដែល​អស់​រយៈ​ពេល​បី​ឆ្នាំ​មក​ហើយ​នោះ។​ ​មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​បន្ថែម​បច្ចេកវិទ្យា​ថ្មីៗ​មួយ​ចំនួន​ផង​ដែរ។ ជាក់​ស្ដែងផ្នែក​ខាង​មុខ​នៃ​ម៉ូតូ​រចនា​ឡើង​ធ្វើ​ឲ្យ​គេ​មើល​លែង​ស្គាល់​ថា​វា​ជា​ម៉ូតូ​​ Air Blade ទៀត​ហើយ ​​ព្រោះ​វា​​មាន​បំពាក់​នូវ​ចង្កៀង​ LED រូបរាង​​ថ្មី​សន្លាង។

 

ម៉ូតូ​ហុងដា​ Air Blade ឆ្នាំ​២០១៦​បង្ហាញ​ខ្លួន​ហើយ​​រូបរាង​ស្អាត​ប្លែក​​​ពី​មុន​

 

វិមាត្រ​របស់​ម៉ូតូ​នេះ​ទៀត​សោត​ក៏​មាន​ការ​ប្រែ​ប្រួល​ដោយ​មាន​បណ្ដោយ​​ខ្លី​ជាង​ពី​មុន​ ពោល​១៨៨១ម.ម​ ដែល​ស៊េរី​ចាស់​មាន​បណ្ដោយ​ ១៩០១​ម.ម។ ចំណែក​ទទឹង​នៅ​ដដែល​គឺ៦៨៧​ម.ម​ ឯ​កម្ពស់​វិញ​​​​មាន​ ១១១១​ម.ម​ ទាប​ជាង​ពី​មុន ​៤​ម.ម។

 

ម៉ូតូ​ហុងដា​ Air Blade ឆ្នាំ​២០១៦​បង្ហាញ​ខ្លួន​ហើយ​​រូបរាង​ស្អាត​ប្លែក​​​ពី​មុន​

 

ម៉ូតូ​ Air Blade ឆ្នាំ​២០១៦ នេះ​ផលិត​ឡើង​ដោយ​ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា​​ថ្មី​ ដោយ​ប្រើ​ប្រាស់​នូវ​វត្ថុធាតុ​ដើម​ដែល​មាន​ទម្ងន់​ស្រាល​​ ដែល​នេះ​ធ្វើ​ឲ្យ​ម៉ូតូ​មាន​ទម្ងន់​សរុប​ត្រឹម​តែ​ ១១០​គ.ក​ (ស្រាល​ជាង​មុន​៣​គ.ក)។ និយាយ​អំពី​ម៉ាស៊ីន​វិញ​​គឺ​មាន​ស៊ីឡាំង​មួយ​ប្រភេទ​ eSP ទំហំ​ ១២៥សេសេ​ ​និង​មាន​ធុង​ទឹក​មួយ​សម្រាប់​បញ្ចុះ​កម្ដៅ​​ម៉ាស៊ីន។ បើ​យោង​តាម​ក្រុមហ៊ុន​ហុងដា​បាន​ឲ្យ​ដឹង​ថា​ ម៉ាស៊ីន​ថ្មី​ដែល​គេ​បំពាក់​លើ​ម៉ូតូ​នេះ​អាច​សន្សំ​សំចៃ​ប្រេង​ឥន្ធនៈ​បាន​​ច្រើន​ជាង​មុន​​ប្រមាណ​ ៤ភាគរយ។

 

ម៉ូតូ​ហុងដា​ Air Blade ឆ្នាំ​២០១៦​បង្ហាញ​ខ្លួន​ហើយ​​រូបរាង​ស្អាត​ប្លែក​​​ពី​មុន​

 

ម៉ូតូ​ហុងដា​ Air Blade ឆ្នាំ​២០១៦​បង្ហាញ​ខ្លួន​ហើយ​​រូបរាង​ស្អាត​ប្លែក​​​ពី​មុន​

 

 

គួរ​រំលឹក​ដែរ​ថា ​ម៉ូតូ​ Air Blade ឆ្នាំ​២០១៦​ដ៏​ស្រស់​ស្អាត​នេះ​មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​វៀតណាម​ក្នុង​តម្លៃ​ប្រមាណ​៣៨​លាន​ដុង​ (ប្រហាក់​ប្រហែល​១៦៨៩​ដុល្លារ)៕
​​​​​
ចុច​អាន៖​ NASA នឹងផ្ដល់ប្រាក់​១០ម៉ឺន​ដុល្លារ​សម្រាប់​អ្នក​ស្ម័គ្រ​ចិត្ត​ដេក​លើ​គ្រែ​១៨០​ថ្ងៃ​ជាប់គ្នា

 

 

ម៉ូតូ​ហុងដា​ Air Blade ឆ្នាំ​២០១៦​បង្ហាញ​ខ្លួន​ហើយ​​រូបរាង​ស្អាត​ប្លែក​​​ពី​មុន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​ zing​​​​​​​​​

នាំមកជូនដោយ

ម៉ូតូ​ហុងដា​ Air Blade ឆ្នាំ​២០១៦​បង្ហាញ​ខ្លួន​ហើយ​​រូបរាង​ស្អាត​ប្លែក​​​ពី​មុន​