ទស្សនារូបភាព លោក អូបាម៉ា និង លោក ហូឡង់ ទៅកាន់កន្លែង វាយប្រហារនៅប៉ារីស

ប៉ារីស៖ នៅមុនកិច្ចប្រជុំ កំពូល អន្តរជាតិ ស្តីការប្រែប្រួល អាកាសធាតុ ប្រារព្ធឡើង លោក ប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា និង លោកប្រធានាធិបតី បារាំង ហ្វ្រង់ស័រ ហូឡង់ ដែល ជាម្ចាស់ផ្ទះ បានធ្វើដំណើរទាំងយប់ ទៅកាន់ទីកន្លែង ដែលធ្លាប់បានទទួលរង ការវាយប្រហារ ដោយបណ្តាញភេរវករនៃពួក រដ្ឋអ៊ីស្លាម កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅនេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះទៀតថា ការទៅកាន់កន្លែងកើតហេតុនោះ ក៏ព្រោះតែលោក អូបាម៉ា ចង់សម្តែងនូវការគោរព ចំពោះ វិញ្ញាណក្ខន្ធជនរងគ្រោះ ទាំង ១៣២ នាក់ ដែលបានស្លាប់ដោយសារតែការវាយប្រហារបែប ភេរវកម្ម យ៉ាងសាហាវឃោឃៅបំផុតនេះ។

គួរបញ្ជាក់ថា មេដឹកនាំកំពូលៗលើលោក ក្នុងនោះមាននៅតំបន់អឺរ៉ុប និង មកពីអាស៊ី អារ៉ាប់ អាមេរិក អាហ្វ្រិក និង អូសេអានី ជាដើម សរុបជាង ១៥០រូប នឹង រួមគ្នាបើកកិច្ចប្រជុំស្តីពី ការប្រែប្រួលអាកាសធាតុ COP 21 នៅទីក្រុងប៉ារីសក្នុងសប្តាហ៍នេះ ប៉ុន្តែវាស្ថិតនៅក្នុងការ ការពារសន្តិសុខយ៉ាងខ្លាំងក្លាបំផុត ក៏ព្រោះតែពួក ISIS គម្រាមវាយប្រហារ៕