មនុស្សជិត ១០០នាក់ ត្រូវបានជួយសង្គ្រោះ ក្រោយនាវាលិច ពេលកំពុងឆ្ពោះទៅសិង្ហបុរី

សិង្ហបុរី៖ ជារឿងដ៏គួរឲ្យរីករាយណាស់ ដែលអ្នកដំណើរ និង បុគ្គលិកបម្រើការងារលើ នាវា សរុបទាំងអស់ ៩៧នាក់ ក្នុង នោះ មានជនជាតិសិង្ហបុរី ៥១នាក់ផងដែរ ត្រូវបានជួយ សង្គ្រោះ ទាន់ពេលវេលា បន្ទាប់ពី នាវាដឹកដំណើរ មួយគ្រឿងនោះ បានលិចក្រោយ បុកនឹងវត្ថុ អណ្តែត ទឹកមួយ ពេលកំពុង ធ្វើដំណើរពីកោះ បាតាំ របស់ឥណ្ឌូណេស៊ី ឆ្ពោះទៅកាន់ ប្រទេស សិង្ហបុរី កាលពីយប់ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៥។

សារព័ត៌មានសិង្ហបុរី CNA បានចេញផ្សាយនៅថ្ងៃចន្ទ នេះតាមរបាយការណ៍របស់អាជ្ញាធរ កំពង់ផែ និង នាវាចរ សិង្ហបុរីថា ពួកគេបានទទួលដំណឹងពីការលិចនាវាខាងលើនេះ កាលពី វេលាម៉ោង ៩ និង ៤៥នាទីយប់ថ្ងៃអាទិត្យ ម៉ោងនៅសិង្ហបុរី។ នាវាខាងលើនេះមានឈ្មោះ Sea Prince ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឥណ្ឌូណេស៊ី បានលិចបន្ទាប់ពីបុកវត្ថុអណ្តែតទឹកមិនស្គាល់ ប្រភេទមួយ៕