លេខ ១ បាល់បោះនារីពានរង្វាន់សាលា Cam Ed

ភ្នំពេញ: លេខ ១ បាល់បោះ​នារី​ពានរង្វាន់ Cam Ed លើក​ទី​១ បាន​ទៅលើ​ក្រុម​Duchess ដែល​លេង​ផ្ដាច់ព្រ័ត្រ​ឈ្នះ​ក្រុម​Finix ២១ ទល់ ១១​ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ​កាលពី​ល្ងាច​ថ្ងៃទី​២៩​វិច្ឆិកា ​នៅ​ទីលាន ​ Premium Sport Club ។​

​ចំពោះ​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​ក្រុម Dream Fhot និង​ចំណា​ត់​ថ្នាក់​លេខ​៤ ក្រុម Star Knight​ ហើយ​អ្នក​ស៊ុត​បាល់​បាន​ច្រើនជាងគេ​នោះ​ គឺ​កីឡាការិនី​ ប៊ូ ពិសី​ ដែល​ទើប​បាន​ទទួល​អាហារូបករណ៍​​ថ្មីៗ​នេះ ។​

លោក​ Casey Barnett​ ដែលជា​នាយក​វិទ្យាស្ថាន ​Cam Ed​ បាន​បញ្ជាក់ថា ​ការបង្កើត​ឲ្យ​មានការ​ប្រកួត​​បាល់បោះ​ស្ដ្រី​ដណ្ដើម​ពានរង្វាន់​បែបនេះ​ ក្នុង​គោលបំណង​ផ្ដល់ឱកាស​ឲ្យ​និស្សិត​ជា​ស្ត្រី​របស់​វិទ្យាស្ថាន​Cam Ed ​បាន​ចូលរួម​លេង​កីឡា​បង្ក​ភាពសប្បាយ​រីក​រាយ​បង្កើត​មិត្តភាព​សុខភាព​ ជាពិសេស​ជ្រើសរើស​កីឡា​កា​​រិ​នី​ដែលមាន​សមត្ថភាព​ត្រៀម​ចូលរួម​ការប្រកួត​កីឡាថ្នាក់ជាតិ តំណាងអោយ​វិទ្យាស្ថាន​ផ្ទាល់។

លោក បន្តថា ព្រឹ​ត្ត​ការណ៍​នេះ នឹង​ធ្វើអោយ​ស្ត្រី​ត្រូវ​ក្លាយជា​អ្នកគ្រប់គ្រង​ដ៏​ល្អ ថែម​ទាំង​ចេះ​ធ្វើការ​ងារ​ជា​ក្រុម ចេះ​ដឹកនាំ​ក្រុម និង​ផ្ដល់​គំនិតល្អៗ​ឲ្យ​គ្នា ​ដើម្បីឆ្ពោះទៅរក​ជោគជ័យ ហើយ​ចំពោះ​ក្រុម​ចាញ់​គេ ​អាច​ទទួលបាន​គំនិត​ថ្មី​របៀប​លេង​ថ្មី​បទពិសោធន៍​ថ្មីៗ ​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ថ្ងៃ​អនាគត។

លោក​បន្ដថា ព្រឹត្តិការណ៍​នេះ គឺជា​យុទ្ធសាស្ត្រ​ថ្មី​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ដើម្បី​ស្វែងរក​អ្ត​ព​លិ​ក​ ដែលមាន​ទេព​កោ​ល​ស្យ​យកទៅ​បណ្តុះបណ្តាល​ត្រៀម​ ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹ​ត្ត​ការណ៍ Sea Game នោះ៕

លេខ ១ បាល់បោះនារីពានរង្វាន់សាលា Cam Ed