រថយន្ត​ក្រុមហ៊ុន​សូរិយា បើក​បុក​ម៉ូតូ ស្លាប់​២ របួស​២ នៅ​បន្ទាយមាស

​កំពត: ម្តាយ​និង​កូនប្រុស អាយុ​១​ឆ្នាំ បាន​ស្លាប់​ភ្លាមៗនៅនឹងកន្លែង រីឯ​បុរស​អ្នកបើក​ម៉ូតូឌុប និង​ក្មេងស្រី អាយុ​៤​ឆ្នាំ របួសស្រាល ក្នុងករណី​គ្រោះថ្នាក់​បង្កឡើងដោយ​រថយន្តក្រុង ដឹក​អ្នកដំណើរ​របស់ក្រុមហ៊ុន​សូរិយា បើក​បុក​ម៉ូតូ កាលពី​វេលា​ម៉ោង ៩ ព្រឹក ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៣១ ចំណុច​ក្បែរ​ស្ពានបេតុង កែង​ផ្លូវ​ចូល​វត្ត​សំរោង ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត​។

​ជនរងគ្រោះ​ទី​១-​ឈ្មោះ ណែន ម៉ែន ភេទ​ស្រី អាយុ​៣២​ឆ្នាំ (​ស្លាប់​), ទី​២-​ឈ្មោះ ហ៊​ត តុង​តុង ភេទ​ប្រុស អាយុ​១​ឆ្នាំ​(​ស្លាប់​) ត្រូវជា​កូន​។ ចំណែក​អ្នករបួស​ស្រាល​
​ទី​១-​ឈ្មោះ លី សៀ ភេទ​ស្រី អាយុ​៤​ឆ្នាំ និង​ទី​២-​ឈ្មោះ​គិ​ន ចើ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប​។ ជនរងគ្រោះ អ្នកជិះ​ម៉ូតូ​ទាំង​៤ រស់នៅក្នុង​ភូមិ​សែ​នព​ន្លួ​ង ឃុំ​សំរោងក្រោម ស្រុក​បន្ទាយមាស ខេត្តកំពត​។  ចំណែកឯ​តៃកុង​ឡាន បាន​ចុះ​រត់​គេចខ្លួនបាត់​។   

​តាម​សាក្សី បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ក្រហម ជិះ​ឌុប​គ្នា​៤​នាក់ លុះ​មកដល់​ចំណុច​កើត​ហេតុ​ខាងលើ ក៏ត្រូវ​បាន​រថយន្ត​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន​សូរិយា ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-8254 បើក​ក្នុង​ល្បឿន​លឿន ចាប់​ហ្វ្រាំង​មិន​ជាប់ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី​ជា​ម្តាយត្រូវ​រថយន្ត​កិន​ស្លាប់ និង​កូនប្រុស អាយុ​១​ឆ្នាំ បាន​ស្លាប់​ភ្លាមៗ​។  រីឯ​បុរស​អ្នកបើក​ម៉ូតូឌុប និង​ក្មេងស្រី​អាយុ ៤ ឆ្នាំ របួសស្រាល​។​

​ក្រោយពី​មាន​ករណីនេះកើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ចបាន​ចុះមក​វាស់វែង រួច​បាន​យក​វត្ថុតាង​ទាំង​២ ទៅ​រក្សាទុក នៅ​អធិការ​ស្រុក​បន្ទាយមាស រង់ចាំ​ដោះ​ស្រាយ​គ្នា​ តាម​នីតិវិធី​។ ចំណែក​សាកសព បានប្រគល់​ឲ្យ​សាច់ញាតិ យកទៅ​រៀបចំ​ធ្វើបុណ្យ​៕V/S

រថយន្ត​ក្រុមហ៊ុន​សូរិយា បើក​បុក​ម៉ូតូ ស្លាប់​២ របួស​២ នៅ​បន្ទាយមាស

រថយន្ត​ក្រុមហ៊ុន​សូរិយា បើក​បុក​ម៉ូតូ ស្លាប់​២ របួស​២ នៅ​បន្ទាយមាស

រថយន្ត​ក្រុមហ៊ុន​សូរិយា បើក​បុក​ម៉ូតូ ស្លាប់​២ របួស​២ នៅ​បន្ទាយមាស