កីឡាជនពិការទៅដល់ចំណតអាកាសយាន្ដដ្ឋានChangyប្រទេស សឹង្ហបូរី

ភ្នំពេញ:     ​ភ្នំពេញ​:​មុននេះ​ប៉ុន្មាន​នាទី​កីឡា​ជនពិការ​កម្ពុជា​បាន​ទៅដល់​ ព្រលានយន្ដហោះ​Changy នៃ​ប្រទេស​សឹង្ហ​បូរី​ហើយ​ដើម្បី​ចូលរួម​ប្រកួត​កីឡា​SEA Para Games លើក​ទី ៨ នៅ​ទីនោះ ។​

​    ​ពួកគេ​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​តាម​ជើងយន្ដហោះ Silk Air របស់​សឹង្ហ​បូរី​នៅ​ម៉ោង ជាង​៩ ព្រឹក​ថ្ងៃទី​ ៣០​វិច្ឆិកា ។​បន្ទាប់ពី​ធ្វើដំណើរ ១​ម៉ោង​៤៥​នាទី​ពួកគេ​បាន​ទៅដល់​ចំណត​អាកាស​របស់​សឹង្ហ​បូរី ។​

​    ​លោក​យី វាសនា​ដែលជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង ជា​នាយ​បេសកកម្ម​ របស់​កម្ពុជា​សម្រាប់​ការប្រកួត​នេះ​បានចេញ​ដំណើរ​មុននេះ​មួយថ្ងៃ​បាន​ ស្វាគមន៍​ការ​ទៅដល់​របស់​ក្រុមកីឡា​ជនពិការ​កម្ពុជា​ទាំង​៣០​រូប ។​

    ​គួរ​បញ្ចា​ក់ថា​កាលពី​ថ្ងៃទី​២៧​វិច្ឆិកា​លោក​យី វាសនា​បាន​ចំណាយពេល​មួយ​ព្រឹក​ទៅ​មើល​ការហ្វឹកហាត់​ចុង​ចុ​ក្រោយ​របស់​កីឡា​ ជនពិការ​នៅ​ស្ដា​ត​អូឡាំពិក ដែរ ។​

​    ​ជាមួយនឹង​ការចុះទៅ​មើល​ការហ្វឹកហាត់​ចុងក្រោយ​នេះ​លោក​អគ្គលេខាធិការ​ប៉ា​ រ៉ា​ឡាំ​ពិ​ក​កម្ពុជា​បាន​ណែនាំ​ដល់​គ្រូបង្វឹក​ឲ្យ​បន្ថយ​ការហ្វឹកហាត់​ដើ​ ម្បិ​ឲ្យ​សាច់ដុំ​បាន​សម្រាក​ខ្លះ ព្រមទាំង​ប្រាប់​ទៅ​កីឡាករ​-​កីឡាការិនី​ឲ្យ​ប្រយ័ត្ន​ប្រយែង​លើ​ការហូបចុក ថែរក្សា​សុខភាព និង​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ស្រវឹង ។​

​    កីឡាករ​-​កីឡាការិនី​ជនពិការ​ចំនួន ៣០​រូប​ដែល​ត្រូវ​ចេញទៅ​ប្រកួត​កីឡា​SEA Para Games​លើក​ទី ៨​នៅ​ប្រ​ទេស​សឹង្ហ​បូរី​នោះ​នឹង​ចេញដំណើរ​នៅ​ថ្ងៃទី​៣០​វិ​ខ្ឆិ​កា ។ ប្រភេទ​កីឡា​ដែល​ត្រូវ​ចេញទៅ​ប្រកួត​នោះ​មាន​បាញ់កាំភ្លើង​- ប៊ូល​លីង​-​អត្តពលកម្ម​(​រត់​-​រទេះ​-​ចោល​ថាស​-​ចោល​ស្ន​) និង ហែល​ទឹក ។​

​     ​កីឡាករ​វ៉ាន វ៉ុ​ន​ដែលជា​ម្ចាស់​មេដាយមាស​កីឡា​ប្រណាំង​រទេះ​នៅតែមាន​ជំនឿ​ចិត្ត​ចំពោះ​ ការប្រកួត​លើក​នេះ​ ក្នុងខណៈដែល​កីឡាករ​រត់ប្រណាំង​ជឹម ផាន​ស្ថិតិ​នៃ​ការរត់​ប្រណាំង​របស់គេ​កាន់តែ​ល្អ​ជាង​មុន​នោះ ។ កីឡាការិនី​រត់​ប្រណាំង​ធិ​ន សេងហុង​ក៏​នៅតែមាន​ជំនឿ​ចិត្ត​ចំពោះ​ការប្រកួត​លើក​នេះ​ដដែល ។​

​    ​កីឡាករ​ហែល​ទឹក​ពេជ្រ ការ៉េ​ដែល​ទើប​ទទួលបាន​ឱកាស​ចេញទៅ​ចូលរួម​ប្រកួត​នៅក្រៅ​ប្រទេស​ជា​លើក​ដំ​ បូ​ង​នោះ​ក៏បាន​បញ្ជាក់ដែរថា​នៅក្នុង​ស្រុក​គេ​គ្មាន​ដៃគូ​ប្រកួត​ទេ​តែ​ នៅក្រៅ​ស្រុក​គេ​មិនទាន់​ដឹងថា​គូប្រកួត​មាន​សមត្ថ​ភាព​ប៉ុណ្ណា​ឡើយ ។​គួរបញ្ជាក់​ថា​ការេ​គឺជា​កីឡាករ​ថ្មី​ដែលមាន​ជំនឿ​ចិត្តខ្លាំង​ក្នុងការ​ ដណ្ដើមយក​មេដាយ ។​