Selena Gomez ​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​​ឈប់​សួរ​ពី Justin Bieberទៀត​ទៅ

Selena Gomez ​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​​ឈប់​សួរ​ពី Justin Bieberទៀត​ទៅ

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី InStyle UK តារា​ចម្រៀង​អាមេរិកSelena Gomez បាន​និយាយ​​ថា នាង​នឿយហត់​​​អំពី​សំនួរ​ដែល​ទាក់ទង​អំពី​ស្នេហា​រវាង​នាង​និង​អតីត​មិត្ត​ប្រុស Justin Bieber។

 

Selena Gomez ​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​​ឈប់​សួរ​ពី Justin Bieberទៀត​ទៅ

 

Selena Gomez ​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​​ឈប់​សួរ​ពី Justin Bieberទៀត​ទៅ

 

មួយ​រយៈ​ចុង​ក្រោយ​ រាល់​ពេល​ដែល​តារា​ស្រី​វ័យ​២៣​ចូល​ក្នុង​កម្មវិធី​ណា​មួយ​ពិធីករ​តែង​សាកសួរ​​អំពី​​អតីត​ស្នេហា​ចាស់ Justin Bieber។ នៅ​ពេល​ថ្មី​ៗ​នេះ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​យល់​ច្រឡំ​ថា​ត្រូវរ៉ូវ​គ្នា​វិញ បន្ទាប់​ពី​បាន​បង្ហាញ​ខ្លួន​ជាមួយ​គ្នា​នៅ​សណ្ឋាគារ​​នៅ​ទីក្រុង Beverly Hills រដ្ឋ California កាល​ពី​ថ្ងៃ​ទី​២០ ខែ​ វិច្ឆិកា។

 

ម្ចាស់​បទ “Good For You” បាន​​ប្រាប់​ទៅ​ទស្សនាវដ្ដី​​បន្ថែម​ថា៖​”ខ្ញុំ​បាន​បំភ្លេច​រឿង​ពី​មុន​ចោល​អស់​ហើយ។ វា​ពិត​​​ជា​ពិបាក ព្រោះ​ខ្ញុំ​ជា​មនុស្ស​ស្រី​ល្អ​ម្នាក់។ ខ្ញុំ​ធុញទ្រាន់​​និយាយ​ពី​ស្នេហា​ចាស់។ ខ្ញុំ​មិន​ចង់​ឲ្យ​ជីវិត​របស់​ខ្ញុំ​ក្លាយ​ជា​រឿង​​​ត​ភាគ​លើ​កាសែត​នោះ​ទេ”។

 

ថ្មី​ៗ​នេះ​ Selena ត្រូវ​បាន​គេ​​គិត​ថា​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ Zayn Malik អតីត​ក្រុម One Direction ដោយ​សារ​នាង​បាន​​បង្ហើប​ថា យល់​ព្រម​ប្រសិន​បើ​ Zayn ណាត់​ជួប​ទៅ​ក្រៅ។ ប៉ុន្តែ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​គេហទំព័រ​ធំ​ៗ​ជា​ច្រើន​​បាន​សង្ស័យ​ថា Zayn Malik កំពុង​មាន​ស្នេហា​ជាមួយ​តារា​ម៉ូដែល​កំពុង​ឡើង​កូដ Gigi Hadid ស្រប​ពេល​ពួក​គេ​បាន​​ដើរ​កាន់​ដៃ​គ្នា​កាល​ពី​ចុង​សប្ដាហ៍​មុន ៕

 

Selena Gomez ​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​​ឈប់​សួរ​ពី Justin Bieberទៀត​ទៅ

Zayn Malik និង Gigi Hadid

 

ចុចអាន៖Selena Gomez ​​នឹងឆ្លើយថា Yes​ បើ​ Zayn Malik​ ណាត់នាង​ចេញ​ក្រៅ​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ cambio