រដ្ឋសភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ឆ្នាំ​២០១៦​ដោយ​គ្មាន​វត្តមាន​បក្ស​ប្រឆាំង

រដ្ឋសភា​អនុម័ត​សេចក្ដី​​ព្រាង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​ គ្រប់គ្រង​ឆ្នាំ​២០១៦ និង​ស្ថិតិ​ហើយ ដោយ​គ្មាន​វត្តមាន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចូល​រួម​នោះ​ទេ នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា។

ការ​អនុម័ត​សេចក្ដី​ព្រាង​នេះ​ដោយ​សំឡេង​គាំទ្រ​៦៦ លើ​៦៦​សំឡេង នៃ​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច។

សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ថវិកា​ជាតិ​ឆ្នាំ២០១៦ មាន​ទឹកប្រាក់​ជាង ៤ ២៧៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក ខណៈ​ឆ្នាំ​២០១៥ មាន​ជិត ៤​ពាន់​លាន​ដុល្លារ ចំណែក​ឯ​ឆ្នាំ​២០១៤​ជាង ៣​ពាន់​លាន​ដុល្លារ។

មូលហេតុ​ដែល​ខកខាន​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ ត្រូវ​បាន​មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ដោយសារ​ពុំ​មាន​ជំនួប​កំពូល​រវាង​គណបក្ស​ទាំង​ពីរ នៅ​មុន​ថ្ងៃ​ប្រជុំ​សភា​ពេញ​អង្គ​នេះ ដើម្បី​ដោះស្រាយ​អំពើ​អយុត្តិធម៌​ជាច្រើន​មក​លើ​តំណាង​រាស្ត្រ​គណបក្ស​ សង្គ្រោះ​ជាតិ។

យ៉ាង​ណាក៏​ដោយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​បាន​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​សភា បន្ទាប់​ពី​មាន​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ​២​ឲ្យ​រង​របួស​នៅ​មុខ​រដ្ឋសភា​មក​ម្ល៉េះ ក្រោម​ហេតុផល​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។