សមាជិក​សភា​រុស្ស៊ីស្លាប់​អំឡុង​ពេល​រួម​ភេទ​ជាមួយ​ស្វាមី​ក្នុង​រថយន្ត​ដែល​គេ​បំផ្ទុះ​


សមាជិក​សភា​រុស្ស៊ីស្លាប់​អំឡុង​ពេល​រួម​ភេទ​ជាមួយ​ស្វាមី​ក្នុង​រថយន្ត​ដែល​គេ​បំផ្ទុះ​

សមាជិក​​សភា​រុស្ស៊ី​ លោក​ស្រី​ Oksana Bobrovskaya ដែល​ជា​​សមាជិក​នៃ​គណបក្ស​​​​រួបរួម​រុស្ស៊ី​របស់​លោក​​​​ប្រធានាធិបតី​រុស្ស៊ី​ វ៉្លា​ឌី​មៀ​ ពូទីន​ ត្រូវ​បាន​ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​បាន​ស្លាប់​ជា​មួយ​ស្វាមី​របស់​ខ្លួន​ ​ក្នុង​​ហេតុការណ៍​​បំផ្ទុះ​​រថយន្ត​​​​​​ នៅ​ទីក្រុង​ Novosibirsk ក្នុង​តំបន់​ស៊ីបេរី កាល​ពី​ថ្ងៃ​​សុក្រ​កន្លង​ទៅ។

 

 សមាជិក​សភា​រុស្ស៊ីស្លាប់​អំឡុង​ពេល​រួម​ភេទ​ជាមួយ​ស្វាមី​ក្នុង​រថយន្ត​ដែល​គេ​បំផ្ទុះ​

 
យោង​តាម​ប្រភព​ព័ត៌មាន The Siberian Times សាក​សព​លោក​ស្រី​​​សមាជិក​សភា​វ័យ​៣០​ឆ្នាំ​​​​គឺ​ស្ថិត​ក្នុង​សភាព​​​​ននោល​គក​​​ក្នុង​ឡាន​ Toyota RAV4 របស់​ខ្លួន​នៅ​កន្លែង​អង្គុយ​ខាង​​ក្រោយ​ជា​មួយ​សាក​សព​​ស្វាមី​របស់​លោក​ស្រី​គឺ​លោក​Nikita ។ នេះ​បាន​បង្ហាញ​ជា​សញ្ញាណ​ថា​អ្នក​ទាំង​ពីរ​បាន​រួម​ភេទ​មុនពេល​​​គ្រាប់​បែក​ផ្ទុះ​។
 

ប៉ូលិស​បាន​​ដាក់​ការ​សង្ស័យ​លើ​​ស្វាមី​របស់​លោក​​ស្រី គឺ​លោក ​Nikita ដែល​បាន​ស្លាប់​ជាមួយ​​លោក​ស្រី​ដែរ​  ​​ថា​ជា​អ្នក​​​បាន​បំផ្ទុះ​គ្រាប់​បែក​​អត្តឃាត​ឲ្យ​ស្លាប់​ទាំង​ពីរ​នាក់​។ ការ​សន្និដ្ឋាន​នេះ​​ក៏​ព្រោះ​​តែបុរស​​ជា​ស្វាមី​ដែល​ជា​អតីត​​ភ្នាក់ងារ​​យោធា​ពិសេស​ បាន​ប្រចណ្ឌ​នឹង​អ្នក​ស្រី Bobrovskaya ​ជា​ភរិយា​ថា​បាន​លួច​លាក់​ស្នេហា​ជា​មួយ​បុរស​អ្នក​មាន​ផ្សេង​ទៀត។
 

សមាជិក​សភា​រុស្ស៊ីស្លាប់​អំឡុង​ពេល​រួម​ភេទ​ជាមួយ​ស្វាមី​ក្នុង​រថយន្ត​ដែល​គេ​បំផ្ទុះ​
 

 
ចំពោះ​សាក្សី​ម្នាក់​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​​ឲ្យ​ដឹង​ថា៖ “វា​គួរ​ឲ្យ​ខ្លាច​។ វា​ជា​អ្វី​ដែល​អ្នក​មិន​ចង់​ឃើញ។ សាក​សព​ដាច់​ក្បាល កញ្ចក់​​ឡាន​សុទ្ធ​តែ​ឈាម វា​ជា​សុបិន​អាក្រក់​មួយ”។
 

មក​ទល់​ពេល​នេះ ប៉ូលិស​កំពុង​​ស៊ើប​អង្កេត​​បន្ថែម​ទៀត។ ដោយ​ឡែក​​ការ​ស្លាប់​របស់​​អ្នក​ទាំង​ពីរ​បាន​បន្សល់​ទុក​​​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​​ដែល​ជា​កូន​ស្រី​របស់​ពួក​គេ​ឲ្យ​នៅ​កំព្រា៕

 

សមាជិក​សភា​រុស្ស៊ីស្លាប់​អំឡុង​ពេល​រួម​ភេទ​ជាមួយ​ស្វាមី​ក្នុង​រថយន្ត​ដែល​គេ​បំផ្ទុះ​

 
សមាជិក​សភា​រុស្ស៊ីស្លាប់​អំឡុង​ពេល​រួម​ភេទ​ជាមួយ​ស្វាមី​ក្នុង​រថយន្ត​ដែល​គេ​បំផ្ទុះ​

រូបថត លោកស្រី Oksana Bobrovskaya និង​ស្វាមី​​ជា​មួយ​​កូនស្រី

 
ចុចអាន៖ មេដឹកនាំ​៣រូប​ ជាប់​​ជា​បុគ្គល​មាន​ឥទ្ធិពល​បំផុត​ក្នុង​លោក​​ឆ្នាំ២០១៥

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ siberiantimes​​​​​​​​​