ចង់​ក្លាយ​ជា​បុគ្គលិក​ក្នុង​ឱសថ​ស្ថាន​ ណា​មួយ​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​អ្វី​ខ្លះ?


ចង់​ក្លាយ​ជា​បុគ្គលិក​ក្នុង​ឱសថ​ស្ថាន​ ណា​មួយ​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​អ្វី​ខ្លះ?

 

បុគ្គលិក​ក្នុង​ឱសថ​ស្ថាន​​សំដៅ​ទៅ​លើ​ជំនួយ​ការ​ឱសថការី​ និង អ្នក​បម្រើ​ការ​ក្នុង​ឱសថ​ស្ថាន​ទាំង​មូល​ ដែល​មាន​តួ​នាទី​ជា​អ្នក​ទាក់ទង​​​ផ្ទាល់​ជាមួយ​អតិថិជន​ ជំរុញ​ឱ្យ​ឱសថការី​អាច​បំពេញ​តួនាទី​បាន​ល្អ ដែល​ធ្វើ​ឱ្យ​ការងារ​ក្នុង​ឱសថ​ស្ថាន​កាន់​តែ​មាន​ប្រសិទ្ធភាព។

 

លោកឱសថបណ្ឌិត ​ អ៊ាវ ដារ៉ារ័ត្ន អ្នក​ឯកទេស​ត្រួតពិនិត្យ​ឱសថ​ ​ បាន​លើក​ឡើង​នៅ​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល «គោលការណ៍​អនុវត្តល្អក្នុងឱសថស្ថាន» ដែល​រៀប​ចំ​ឡើង​ដោយ​ ក្រុម​ហ៊ុន​សាណូហ្វី​កម្ពុជា​ សហការ​ជាមួយ​ ក្រុម​ប្រឹក្សា​គណៈ​ឱសថការី​កម្ពុជា​​ ថាបើ​​ចង់​ក្លាយ​ជា​បុគ្គលិក​ឱសថ​ស្ថាន​ដ៏​ល្អ​មួយ​រូប​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាង​ក្រោម៖

 

​​​​- ត្រូវ​ពូកែ​គណិតវិទ្យា
– ពូកែ​ក្នុង​ទំនាក់ទំនង​ ការ​និយាយ​ស្ដី​ និង​សរសេរ
– មាន​ភាព​រហ័សរហួន និង ជា​អ្នក​ចេះ​សង្កេត
– ចេះ​ទទួល​ខុស​ត្រូវ អាច​ទុក​ចិត្ត​បាន​ក្នុង​ការ​រក្សា​ការ​សម្ងាត់​ផ្សេងៗ
– ចេះ-រៀប​ចំ​ឯកសារ​កំណត់​ត្រា​នានា​អោយ​មាន​របៀប​
– មាន​ស្មារតី​គោរព​តាម​ការ​​ណែ​នាំ​និង​ធ្វើ​ដោយ​ផ្អែក​លើ​បទ​បញ្ជា
– អាច​ធ្វើ​ការ​តែ​ឯង​ឬ​ជា​ក្រុម​បាន
– ត្រូវ​មាន​ចំណេះ​ដឹង​មូលដ្ឋាន​ផ្នែក​ឱសថ​ និង​ ចំណេះ​ដឹង​ផ្សេង​ទៀត​ដែល​ទាក់​ទង​នឹង​តួនាទី​របស់​ខ្លួន។

 

 

ចង់​ក្លាយ​ជា​បុគ្គលិក​ក្នុង​ឱសថ​ស្ថាន​ ណា​មួយ​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​អ្វី​ខ្លះ?

 

 លោកឱសថបណ្ឌិត ​ អ៊ាវ ដារ៉ារ័ត្ន អ្នក​ឯកទេស​ត្រួតពិនិត្យ​ឱសថ

 

លោក​ក៏​បាន​បន្ត​ទៀត​ថា ក្រៅ​ពី​មាន​លក្ខណៈ​សម្បត្តិ​ទាំង​នេះ​ហើយ ពួក​គេ​ក៏​អាច​បង្ក​គ្រោះ​ថ្នាក់​បាន​ដែរ​បើ​សិន​ជា​ឱសថការី ទុក​ចិត្ត​ពេក​​បណ្ដោយ​អោយ​បុគ្គលិក​ ធ្វើ​ហួស​ពី​អ្វី​ដែល​គេ​​អាច​ធ្វើ​បាន​ ហើយ​មិន​បាន​បណ្ដុះបណ្ដាល​ផ្នែក​ឱសថ​ស្ថាន​​​​ឲ្យ​បាន​ត្រឹមត្រូវ​​ដល់​ពួក​គេ៕

 

 

ចង់​ក្លាយ​ជា​បុគ្គលិក​ក្នុង​ឱសថ​ស្ថាន​ ណា​មួយ​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​អ្វី​ខ្លះ?

 

ចុចអាន៖ កុំ​​ចេះ​​តែ​​ហ៊ាន​ប្រយ័ត្ន​​អស់​​បណ្ណ​​បើក​​បរ បើ​​ប្រព្រឹត្ត​​ខុស​​កំ​ហុស​​៥​​នេះ

 

ចុចអាន៖ លក់​នំ​គ្រៀប ៣០ ឆ្នាំ​ក្រោក​តាំងពី​ម៉ោង​បួន ​ចំណេញ​បាន ២០០០០ រៀល!

 

 

អត្ថបទ៖ ណេង ណេង

រូបថត៖ ទូរសព្ទដៃ