​កន្លែង​ព្រិល​​ធ្លាក់​អស្ចារ្យ​ទាំង​១០​​នៅ​អាស៊ី ឃើញ​ហើយ​ចង់​ទៅ​ភ្លាម

​កន្លែង​ព្រិល​​ធ្លាក់​អស្ចារ្យ​ទាំង​១០​​នៅ​អាស៊ី ឃើញ​ហើយ​ចង់​ទៅ​ភ្លាម

​បើ​និយាយ​ពី​តំបន់​អាស៊ី គេ​មិនសូវ​​នឹក​ឃើញ​​​​​រដូវ​ធ្លាក់​​ទឹកកក​​នោះ​ទេ ប៉ុន្តែ​តាម​ពិត​ទៅ​តំបន់​នេះ​មាន​​ទីតាំង​ជា​ច្រើនស​ម្រាប់​អ្នក​ចូល​ចិត្ត​ជិះ​ស្គី​ទឹកកក ឬ​កម្សាន្ត​លេង​លើ​ទឹកកក។ កន្លែង​ទាំង​១០​ខាង​ក្រោម​នេះ ជា​កន្លែង​ប្រណិត​បំផុត​ ដែល​អាច​មាន​រដូវ​​​រំហើយ រដូវ​ក្ដៅ រដូវ​ភ្លៀង និង​រដូវ​​​​មាន​ព្រិល​​ធ្លាក់​​ស្រស់​ស្អាត​ជាង​គេ​នៅ​អាស៊ី ​។ បើ​គិត​តែ​កន្លែង​ជិះ​ស្គី​វិញ នៅ​​ចិន​មាន​៨កន្លែង​ធំៗ​ កូរ៉េ​ខាង​ត្បូង ១៧កន្លែង និង​ជប៉ុន​ជាង ១០០កន្លែង​ឯណោះ។

 

​១០. ទីក្រុង​ Ulan Bator ប្រទេស​ម៉ុងហ្គោលី

 

​កន្លែង​ព្រិល​​ធ្លាក់​អស្ចារ្យ​ទាំង​១០​​នៅ​អាស៊ី ឃើញ​ហើយ​ចង់​ទៅ​ភ្លាម

 

​​វាល​ជិះ​ស្គី​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​តែ ១៣គីឡូម៉ែត្រ​ពី​ទីក្រុង Ulan Bator ប៉ុណ្ណោះ ​និង​មាន​រដូវ​នេះ​មួយ​ឆ្នាំ​ម្ដង​ចាប់​ពី​ខែ​វិច្ឆិកា ដល់​ខែ​មិនា ឬ​មេសា។

 

៩. Niseko និង Kutchan ​​ប្រទេស​ជប៉ុន

 

​កន្លែង​ព្រិល​​ធ្លាក់​អស្ចារ្យ​ទាំង​១០​​នៅ​អាស៊ី ឃើញ​ហើយ​ចង់​ទៅ​ភ្លាម

 

វាល​នេះ​​ជាប់​ចំណាត់​ថ្នាក់​ជា​វាល​ជិះ​ស្គី​មាន​អ្នក​ទៅ​លេង​ច្រើន​បំផុត​មួយ​នៅ​ជប៉ុន ដោយ​មាន​ ៦កន្លែង​សម្រាប់​ជិះ​លេង ហើយ​មិន​ដែល​ខ្វះ​ព្រិល​ទេ។

 

៨. ទីក្រុង Harbin ប្រទេស​ចិន

 

​កន្លែង​ព្រិល​​ធ្លាក់​អស្ចារ្យ​ទាំង​១០​​នៅ​អាស៊ី ឃើញ​ហើយ​ចង់​ទៅ​ភ្លាម

 

ទីក្រុង Harbin ​ស្ថិត​នៅ​ភាគ​ខាង​ជើង​បំផុត​​របស់​ចិន និង​ល្បី​ឈ្មោះ​​​​​ខាង​​ពិធី​បុណ្យ​​​ព្រិល​​ដែល​គេ​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី ៣០ មករា។

 

៧. ទីក្រុង Otaru ប្រទេស​ជប៉ុន

 

​កន្លែង​ព្រិល​​ធ្លាក់​អស្ចារ្យ​ទាំង​១០​​នៅ​អាស៊ី ឃើញ​ហើយ​ចង់​ទៅ​ភ្លាម

 

​ទីក្រុង​កំពង់​ផែ​នេះ ​ស្ថិត​នៅ​លើ​កោះ​ហុក​កៃដូ ភាគ​ខាងជើង​​ប្រទេស ដែល​គេ​ចូល​ចិត្ត​មើល​ព្រិល​ធ្លាក់​នា​ពេល​យប់​ជាមួយ​ពន្លឺ​ភ្លើង​​ដ៏​ស្រស់​ស្អាត។

 

៦. ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន

 

​កន្លែង​ព្រិល​​ធ្លាក់​អស្ចារ្យ​ទាំង​១០​​នៅ​អាស៊ី ឃើញ​ហើយ​ចង់​ទៅ​ភ្លាម

 

អ្នក​ទេសចរ​អាច​ទស្សនា​ព្រិល​ធ្លាក់​នៅ​ខែ​រងា​ ​ចុង​ខែ​វិច្ឆិកា ​ដែល​ធ្លាក់​កាត់​មហា​កំពែង​ចិន មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត ហើយ​មាន​វាល​ជិះ​ស្គី​ Nanshan ​ស្ថិត​នៅ​ចម្ងាយ ៨០​គីឡូ​ពី​ក្រុង​ប៉េកាំង។​

 

៥. តំបន់ Yamagata ប្រទេស​ជប៉ុន

 

​កន្លែង​ព្រិល​​ធ្លាក់​អស្ចារ្យ​ទាំង​១០​​នៅ​អាស៊ី ឃើញ​ហើយ​ចង់​ទៅ​ភ្លាម

 

អ្នក​​ទៅ​លេង​ទីនេះ​ អាច​មើល​ព្រិល​ធ្លាក់​លើ​ដើមឈើ​រាង​ដូច​នំ​ខេក ​ឬ​សត្វ​ចម្លែក ដោយ​សារ​មាន​ខ្យល់​បោក​បក់​ធ្វើ​ឲ្យ​វា​ពូន​លើ​គ្នា​យ៉ាង​ក្រាស់។

 

៤. តំបន់ Muju ប្រទេស​កូរ៉េខាងត្បូង​​​

 

​កន្លែង​ព្រិល​​ធ្លាក់​អស្ចារ្យ​ទាំង​១០​​នៅ​អាស៊ី ឃើញ​ហើយ​ចង់​ទៅ​ភ្លាម

 

តំបន់​​នេះ​​ត្រូវ​បាន​គេ​ស្គាល់​ខ្លាំង​តាម​រយៈ​ពិធីបុណ្យ​អំពិល​អំពែក Firefly Festival ដែល​ប្រារព្ធ​ធ្វើ​នៅ​​ខែ​មិថុនា។ ហើយ​ពេល​រដូវ​ព្រិល​ធ្លាក់​​អ្នក​ទស្សនា​ អាច​រីករាយ​នឹង​​ទេសភាព​ប្លែក​ៗ​តាម​ព្រៃ​ និង​ជម្រាល​ភ្នំ។ ចំណែក​វាល​ស្គី Muju ​ស្ថិត​នៅ​​ឧទ្យាន​ជាតិ Deoyusan មាន​​កន្លែង​លេង​​​​ជិះ​ស្គី​ពី​ទួល​ខ្ពស់ ៦កន្លែង និង​ជា​វាល​វែង​ជាងគេ​បំផុត​នៅ​កូរ៉េ​ខាង​ត្បូង។

 

៣. ទីក្រុង Hakodate ប្រទេស​ជប៉ុន​​​

 

​កន្លែង​ព្រិល​​ធ្លាក់​អស្ចារ្យ​ទាំង​១០​​នៅ​អាស៊ី ឃើញ​ហើយ​ចង់​ទៅ​ភ្លាម

 

ទីក្រុង​នេះ​មាន​ព្រិល​ធ្លាក់​ចាប់​​ពី​ថ្ងៃ​ទី ១ធ្នូ រហូតដល់​​បុណ្យ​ណូអែល ២៥​ធ្នូ។ អ្នក​ទៅ​លេង​អាច​ទស្សនា​ព្រិល​​តាម​ដើម​ឈើ​បំពាក់​អំពូល​ភ្លើង​ពេល​រាត្រី​ដ៏​រ៉ូមែនទិក។

 

​២. ទីក្រុង​សេអ៊ូល ប្រទេស​​កូរ៉េខាងត្បូង

 

​កន្លែង​ព្រិល​​ធ្លាក់​អស្ចារ្យ​ទាំង​១០​​នៅ​អាស៊ី ឃើញ​ហើយ​ចង់​ទៅ​ភ្លាម

 

ទីក្រុង​នេះ​មាន​ព្រិល​ធ្លាក់​ក្រាស់​ៗ និង​ត្រជាក់​ខ្លាំង តែ​អ្នក​ទស្សនា​អាច​មើល​ដើម​ឈើ​ធំ​ៗ​លេច​ចេញ​ជា​ពណ៌ស​ និង​ភ្លើង​គួរ​ឲ្យ​ចាប់​អារម្មណ៍។

 

១. ទីក្រុង Sapporo ប្រទេស​ជប៉ុន

 

​កន្លែង​ព្រិល​​ធ្លាក់​អស្ចារ្យ​ទាំង​១០​​នៅ​អាស៊ី ឃើញ​ហើយ​ចង់​ទៅ​ភ្លាម

 

ទីក្រុង​នេះ​​ពេល​ដល់​ខែ​ធ្លាក់​ព្រិល​ម្ដងៗ គេ​​តែង​តែ​ឃើញ​មាន​ការ​តុប​តែង​ភ្លើង​ចម្រុះ​ពណ៌​តាម​ដើម​ឈើ​តូច​ធំ ធ្វើ​ឲ្យ​គ្រប់​គ្នា​​កាន់​តែ​រំភើប​រីករាយ​បន្ថែម​ទៀត៕

 

ចុចអាន៖ ១០​កន្លែង ​នៃប្រទេស​ថៃ​​ដែល​អ្នក​ទេសចរមិន​ដែល​រំលង

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ therichest