ខណៈ​នេះ សាលា​ឧទ្ធរណ៍បើក​សវនាការ​លើ​បណ្តឹង​របស់​មេធាវី​លោក​ហុង សុខ​ហួរ​​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា នេះ សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​លើ​បណ្តឹង​របស់​មេធាវី​លោក​ហុង សុខ​ហួរ ប្រឆាំង​នឹង​​​ការ​ចាត់​របៀប​របស់​តុលាការ​ក្រុង​ដែល​បើក​ស៊ើប​អង្កេត​ឡើង​វិញ​ដោយ​មិន​មាន​ការ​សម្រេច​ពី​លោក​ហុង​ សុខ​ហួរ។

សវនាការ​នេះ​មិន​មាន​វត្ត​មាន​លោក​ហុង សុខ​ហួរ​ ទេ មាន​តែ​មេធាវី​របស់​លោក​ គឺ​លោក​ជួង ជូងី ប៉ុណ្ណោះ​ទាក់​ទង​នឹង​បទ​ចោទ​ក្លែង​ឯក​សារ ប្រើ​ប្រាស់​ឯក​សារ​ក្លែង ​។

នៅ​ចុង​បញ្ចប់​នៃ​សវនាការ​នេះ​ តាម​ចៅ​ក្រម​បាន​ប្រកាស​ថា អាច​នឹង​ត្រូវ​ប្រកាស​សាល​ដីកា​។

គួរ​បញ្ជាក់​ថា សវនាការ​នេះ​ធ្វើ​ឡើង​ជា​អសាធារណៈ ដោយមិន​ឱ្យ​អ្នក​កាសែត​ចូល​ឡើយ៕