ដំណោះ​ស្រាយ​ងាយៗ ពី​បញ្ហា​មិន​អាច​ដោនឡូត​កម្មវិធី​បាន “Redownload Unavailable”

មានប្រិយមិត្ត ដែលប្រើប្រាស់ ស្មាត​ហ្វូន iPhone មួយ​ចំនួន តែ​ប៉ុណ្ណោះ ដែល​បាន​ជួប​នូវ​បញ្ហា មួយ​នេះ គឺ​មិន​អាច ទាញ​យក កម្ម​វិធីពី ផ្សារកម្មវិធី Appstore បានឡើយ ដោយរាល់ពេល ចាប់ផ្តើមទាញយក គឺ​វា តែងតែលោតចេញ នូវផ្ទាំង Error មួយថា “Redownload Unavailable with This Apple ID”។

បញ្ហានេះ កើតឡើងភាគច្រើន ទៅលើ អ្នកប្រើប្រាស់ ដែលធ្លាប់បានទិញ កម្មវិធីពី Appstore ហើយចង់ ដោនឡូតវាម្តងទៀត តែប៉ុណ្ណោះ ដូចនេះសម្រាប់ កម្មវិធីផ្សេងៗទៀត គឺវាមិនបង្កជាបញ្ហា អ្វីឡើយ។ យ៉ាងណាមិញ ដើម្បីដោះស្រាយ នូវបញ្ហា ដែលខេមបូ បានលើកឡើង ពីខាងលើនោះ សូមតាមដាន ជាមួយយើង ទាំងអស់គ្នា!

ដំណោះ​ស្រាយ​ងាយៗ ពី​បញ្ហា​មិន​អាច​ដោនឡូត​កម្មវិធី​បាន “Redownload Unavailable”

វិធីសាស្រ្ត

  • បើកកម្មវិធី Settings > iTunes & App Store
  • ចុចលើ Apple ID របស់អ្នក
  • រួចធ្វើការ Sign Out
  • បន្ទាប់មកចាកចេញពី Settings ហើយទៅបើក App Store និងសាកល្បង ដោនឡូដកម្មវិធី ដែល​មានបញ្ហា នោះឡើងវិញ នឹងបានហើយ។ (ពេលដែលអ្នក ចាប់ផ្តើម ដោនឡូដ កម្មវិធីនោះ ម្តងទៀត វានឹងលោតនូវផ្ទាំង មួយទៀត ដើម្បីអោយ លោកអ្នក អាចវាយបញ្ចូល Apple ID របស់​អ្នក ឡើងវិញបាន)

ដំណោះ​ស្រាយ​ងាយៗ ពី​បញ្ហា​មិន​អាច​ដោនឡូត​កម្មវិធី​បាន “Redownload Unavailable”

ប្រសិនបើអាច អ្នកគួរតែចែករំលែក នូវពត៌មាន មួយនេះ ដើម្បីអោយ អ្នកប្រើប្រាស់ផ្សេងៗទៀត ដែល​កំពុង​តែ ជួបនូវបញ្ហា មួយនេះ បានដឹង និងអាចដោះស្រាយ ដោយខ្លួនឯងបាន។

  • ដោយ: Mai
  • 11:00 AM, 30 November
  • ប្រភព: idownloadblog
  • Tag: ចំណេះដឹងទូទៅ