[ព័ត៌មាន] Apple នឹងងាកទៅប្រើ អេក្រង់ OLED នៅលើ iPhone ចាប់ផ្តើមពីឆ្នាំ 2018 ខាងមុខនេះ

[ព័ត៌មាន] Apple នឹងងាកទៅប្រើ អេក្រង់ OLED នៅលើ iPhone ចាប់ផ្តើមពីឆ្នាំ 2018 ខាងមុខនេះក្រុមហ៊ុន Apple មានគំរោងនឹង ផ្លាស់ប្តូរទៅប្រើ អេក្រង់ OLED សំរាប់ iPhones ចាប់ផ្តើមពីឆ្នាំ 2018 ខាងមុខនេះតទៅ… នេះបើតាម វិុបសាយ Nikkei របស់ជប៉ុន។ ប្រភព បានរាយការណ៍ថា Apple បានផ្តល់ដំណឹងដល់ រោងចក្រផ្គត់ផ្គង់អេក្រង់ LCD បច្ចុប្បន្ន របស់ខ្លួន ដែលរួមមាន Sharp និង Japan Display ពីគំរោងផ្លាស់ប្តូរនេះហើយ ដើម្បីអោយប្រុងប្រៀបខ្លួន។

បច្ចុប្បន្ន មានក្រុមហ៊ុន 2 គឺ LG Display និង Samsung Electronics ដែលមាន លទ្ធភាព ផលិតអេក្រង់ OLED ក្នុងលក្ខណៈទ្រង់ទ្រាយធំ ហើយ ស្មាតហ្វូន របស់ក្រុមហ៊ុនទាំងពីរនេះ បានប្រើប្រាស់ អេក្រង់ OLED នេះ រាងយូរមកហើយ នៅឡើយតែ Apple ទេ ដែលនៅប្រើ អេក្រង់ IPS LCD នៅឡើយ។
Apple បានចាប់ផ្តើម ប្រើប្រាស់ អេក្រង់ OLED ដំបូង នៅលើ នាឡិកឆ្លាតវៃ Apple Watch របស់ខ្លួន ហើយទំនងជា ពេញចិត្ត គុណភាពអេក្រង់ប្រភេទនេះខ្លាំង ពីព្រោះ វាផ្តល់គុណភាពរូបភាព ពណ៌ និងពន្លឺ បានច្បាស់ជាង អេក្រង់ LCD ធម្មតា ព្រមទាំង សីុថាមពលថ្ម តិចជាង ទៀតផង៕
ប្រភព: Nikkei» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)