គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៩ ខែវិច្ឆិកាម្សិលមិញ ស្លាប់៧នាក់ រងរបួសធ្ងន់ ស្រាល២៣នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងែទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៧នាក់ រងរបួសធ្ងន់១៦នាក់ និង៧នាក់ រងរបួសស្រាល នៅទូទាំងប្រទេសចំនួន១៣លើក (យប់៨លើក)។

គ្រោះថ្នាក់ចរាចរណ៍ទាំង ១៣លើកនេះ បានបង្កឲ្យខូចខាតម៉ូតូចំនួន១៥គ្រឿង រថយន្តធុនតូច៣គ្រឿង រថយន្ត ធុនធំ៤គ្រឿង និងយានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ២លើក, ស្រវឹង៥លើក, ប្រជែងគ្រោះថ្នាក់១លើក, បត់គ្រោះថ្នាក់២លើក, មិនគោរពសិទ្ធិ១លើក និងមិន ប្រកាន់ស្តាំ១លើក។

កម្លាំងនគរបាលចរាចរណ៍ បានធ្វើការផាកពិន័យ រថយន្តសរុបចំនួន ១១១៨គ្រឿង (រថយន្តធំ៦៦៥គ្រឿង) ស្មើនឹង១១១៨ករណី ល្មើសក្រដាសស្នាមមាន ៦៨២គ្រឿង ស្មើនឹង ៦៨២ករណី, ចំពោះករណីល្មើស បច្ចេកទេស៤៣៦ គ្រឿងស្មើនឹង៤៣៦ករណី ដោយឡែកម៉ូតូត្រូវបានផាកពិន័យសរុបចំនួន ៩៧៩គ្រឿង៕

គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៩ ខែវិច្ឆិកាម្សិលមិញ ស្លាប់៧នាក់ រងរបួសធ្ងន់ ស្រាល២៣នាក់