ច្បាប់ហិរញ្ញវត្ថុ គ្រប់គ្រង ឆ្នាំ២០១៦ ត្រូវបានអនុម័ត ជាឯកច័្ឆន្ទ

ភ្នំពេញ៖ ច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ដែលគ្មានវត្តមានសមាជិក CNRP ចូលរួមប្រជុំ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ  ត្រូវបានធ្វើការអនុម័តជាស្ថាពរហើយ ដោយសំឡេងគាំទ្រ៦៦លើ៦៦ ខណៈមន្រ្តីបក្សប្រឆាំងសង្រ្គោះជាតិ អះអាងថា កិច្ចប្រជុំនេះ ប្រៀបបីដូចជាសម្លដែលមិនបានបង់គ្រឿងអ្វីទាំងអស់។

សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៦នេះ មាន៥ជំពូក និង១៦មាត្រា ដែលជំពូកទី១ មាន៦មាត្រា ដែលកំណត់អំពីថវិកាថ្នាក់ជាតិ ,  ជំពូកទី២ មាន៣មាត្រា ដែលកំណត់អំពីការខ្ចីនិងការធានារបស់រដ្ឋ , ជំពូកទី៣ មាន៤មាត្រា កំណត់អំពីបទប្បញ្ញត្តិស្តីពីពន្ធដារ  , ជំពូកទី៤ មាន១មាត្រា កំណត់អំពីថវិការដ្ឋបាលថ្នាក់ក្រោមជាតិ និងជំពូកទី៥ មាន២មាត្រា កំណត់អំពីអវសានប្បញ្ញត្តិ៕

ច្បាប់ហិរញ្ញវត្ថុ គ្រប់គ្រង ឆ្នាំ២០១៦ ត្រូវបានអនុម័ត ជាឯកច័្ឆន្ទ

ច្បាប់ហិរញ្ញវត្ថុ គ្រប់គ្រង ឆ្នាំ២០១៦ ត្រូវបានអនុម័ត ជាឯកច័្ឆន្ទ