ពលរដ្ឋ ភូមិកោះតេជោ ជិតមួយពាន់នាក់ ទទួលការ ព្យាបាលជំងឺ ដោយឥតគិតថ្លៃ

កណ្តាល៖ គណ:ពង្រឹងមូលដ្ឋានឃុំគគីរធំ បានសហការជាមួយសមាគម គ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា បានរៀបចំពិធីពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋចំនួន ៩៤១នាក់ ដែលរស់នៅភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥  ដោយពិនិត្យ និងព្យាបាលជំងឺជាបីផ្នែករួមមាន ផ្នែកជំងឺទូទៅ ផ្នែកមាត់ធ្មេញ និងពិនិត្យផ្ទៃពោះ។

ក្នុងឱកាសចុះពិនិត្យដំណើរការ ការងារព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ លោក ង៉ោ សុវណ្ណ សមាជិកគណ:កម្មការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:ពង្រឹងមូលដ្ឋានឃុំគគីរធំ បានកោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យទាំង១០២នាក់ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា ក្រុមការងារគណៈពង្រឹងភូមិឃុំ ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ថវិកា និងពេលវេលា រៀបចំកម្មវិធីនេះឡើង ដោយបានជួយសម្រួលដល់ការលំបាកមួយផ្នែកធំ ដល់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺ រស់នៅលើដីកោះមួយនេះ ។

លោកក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាព ដោយត្រូវប្រកាន់ខ្ជាប់នូវការ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាតផងដែរ៕