ភាពរំភើបរីករាយ កើនឡើងខ្ពស់ នៅក្នុងការប្រកួត EPL London Derby Match ក្នុងព្រឹត្តិការណ៍ SINGHA Stadium

ភ្នំពេញ៖ ក្របខណ្ឌកំពូល ក្នុងប្រទេសអង់គ្លេស English Premier League ជាការប្រកួតបាល់ទាត់ដ៏ធំ និងអស្ចារ្យបំផុតដែលគ្រប់គ្នាមិនអាចរំលងបាន បានធ្វើឡើងកាលពីថ្ងៃ អាទិត្យ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០១៥ រវាងក្រុមមានខ្នាយមាស Tottenham Hotspur FC និង ក្រុមតោខៀវ Chelsea FC ដោយបានធ្វើការផ្សាយបន្តផ្ទាល់នៅ SINGHA Stadium ដែលមានទីតាំងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង 5 ល្ងាចតទៅ។

SINGHA Stadium គឺជាព្រឹត្តិការណ៍ជួបជុំ ទស្សនាការប្រកួតបាល់ទាត់ដ៏ធំ ដែលអ្នកគាំទ្រកម្ពុជា រាប់ពាន់នាក់ទន្ទឹងរង់ចាំ ជាកន្លែងដែលអ្នកគាំទ្រ ទស្សនា និង ជួបជាមួយបរិយាកាសដ៏រំជើបរំជួលពិតប្រាកដ នៃការប្រកួតបាល់ទាត់ នៃក្របខណ្ឌកំពូល ក្នុងប្រទេសអង់គ្លេស។ អ្នកទស្សនាទាំងអស់ បានហ៊ោកញ្ជ្រៀវយ៉ាងកងរំពង ដែលបង្ហាញពីការគាំទ្រ ដ៏ស្មោះស្ម័គ្រ ចំពោះក្រុមដែលខ្លួនស្រឡាញ់ នៅមុខអេក្រង់ដ៏ធំ ងាយស្រួលទស្សនា រាល់ សកម្មភាព នៅលើទីលានវាលស្មៅ នៃប្រទេសអង់គ្លេស។ អ្នកគាំទ្រនៅកម្ពុជាទាំងអស់ សុទ្ធតែបានសម្តែ ងអារម្មណ៍ភ្ញាក់ផ្អើលរបស់ខ្លួនថា Singha Stadium គឺពិតជាកន្លែងអស្ចារ្យបំផុត សម្រាប់ការជួបជុំ ទស្សនាការប្រកួតបាល់ទាត់។

អ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ អ្នកចូលរួមទាំងអស់ មានភាពរីករាយយ៉ាងខ្លាំង ជាមួយនឹងការប្រគំតន្រ្តីពិសេស ដែលមាន ការចូលរួម សហការរ វាងកំពូល តារាចម្រៀងក្ នុងប្រទេសកម្ពុជាដូចជា កញ្ញា មាស សុខសោភា និង លោក ជីមី ឃីស ដែលបានធ្វើឲ្យកក្រើកឆាកតន្រ្តីទាំងមូល ខណៈដែលអ្នកទស្សនា រាប់ពាន់នាក់ នៅខាងមុខឆាក សប្បាយរីករាយជាមួយ នឹងការពិសា ស្រាបៀរ សឹង្ហា ដ៏ឆ្ងាញ់ត្រជាក់ ជាមួយមនុ ស្សជាទីស្រលាញ់។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ដ៏ធំ និងមានតែមួយ ក្នុងប្រទេសកម្ពុជានេះ សំបុត្រចូលរួមទស្សនា Xមានតម្លៃត្រឹមតែ 6,000 រៀលប៉ុណ្ណោះ លោកអ្នក នឹងទទួលបានស្រាបៀរ សឹង្ហា 2 កំប៉ុងដោយឥតគិតថ្លៃ រួមជាមួយឱកាសទិញ ស្រាបៀរ សឹង្ហាក្នុងតម្លៃពិសេ សភ្ជាប់ជាមួយការផ្តល់ជូន ផ្សេងៗផងដែរ។

លើសពីនេះ ទៅទៀត អ្នកចូលរួមទាំងអស់ មានឱកាសឈ្នះរង្វាន់ទ្វេរដងពី ស្រាបៀរ សឹង្ហា។ រាល់ពេលជាវស្រាបៀរ សឹង្ហា លោកអ្នក នឹងមានឱកាស ឈ្នះ រង្វាន់ ធំ ពីការចាប់ឆ្នោត និងឱកាសឈ្នះរង្វាន់ជាច្រើនទៀត ពីការកោសសន្លឹកប័ណ្ណ ដូចជា អាវយឺត Chelsea កាបូប Chelsea តុក្កតា Chelsea មួក Chelsea បន្តោងសោរ SINGHA និង Chelsea ក៏ដូចជា ឆ័ត្រ និងអាវយឺត SINGHA។ ក្រៅពីនោះលោកអ្នក អាចជាវស្រាបៀរសឹង្ហា ១ថូតូចតម្លៃ ១២,០០០រៀល ទទួលបាន ឆ្នោតកោសផ្សងសំណាង ចំនួន២សន្លឹក និង ១ថូធំតម្លៃ ៣៥,០០០រៀល ទទួលបានឆ្នោតផ្សងសំណា ងចំនួន៦សន្លឹក។

បន្ថែមពីលើនេះ ក៏នៅមានកម្មវិធីពិសេស សម្រាប់អតិថិជនរបស់ស្រាបៀរ សឹង្ហា ដោយការរាល់ការជាវស្របៀរ សឹង្ហា មួយកេស នឹងទទួល បានការ បញ្ចុះ តម្លៃមកនៅត្រឹមតែ 15 ដុល្លារប៉ុណ្ណោះ ហើយថែមទាំងទទួលបានសន្លឹកឆ្នោត និងការកោសប័ណ្ណផ្សងសំណាង ចំនួន១២សន្លឹក។

អ្នកចូលរួមទាំងអស់ ពិតជាការរីករាយចំពោះ កម្មវិធីនេះយ៉ាងខ្លាំង ហើយជាក់ស្តែង “ការជាវកាន់តែច្រើន បានឈ្នះរង្វាន់កាន់តែច្រើន” ពិតប្រាកដមែន។
Singha Stadium កន្លែងដ៏អស្ចារ្យបំផុត សម្រាប់ការជួបជុំទស្សនាការប្រកួតបាល់ទាត់ លីកកំពូលរបស់ អង់គ្លេស EPL៕

ភាពរំភើបរីករាយ កើនឡើងខ្ពស់ នៅក្នុងការប្រកួត EPL London Derby Match ក្នុងព្រឹត្តិការណ៍ SINGHA Stadium

ភាពរំភើបរីករាយ កើនឡើងខ្ពស់ នៅក្នុងការប្រកួត EPL London Derby Match ក្នុងព្រឹត្តិការណ៍ SINGHA Stadium

ភាពរំភើបរីករាយ កើនឡើងខ្ពស់ នៅក្នុងការប្រកួត EPL London Derby Match ក្នុងព្រឹត្តិការណ៍ SINGHA Stadium

ភាពរំភើបរីករាយ កើនឡើងខ្ពស់ នៅក្នុងការប្រកួត EPL London Derby Match ក្នុងព្រឹត្តិការណ៍ SINGHA Stadium