នគរបាលខណ្ឌ ប្ញស្សីកែវ ឃាត់ខ្លួនជន សង្ស័យពីរនាក់ ពីបទចែកចាយ គ្រឿងញៀន

ភ្នំពេញ ៖កម្លាំងនគរបាល ខណ្ឌប្ញស្សីកែវ បានឃាត់ខ្លួន ជនសង្ស័យពីរនាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាពចែក ចាយថ្នាំញៀន កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ចំនុចផ្លូវលំ ក្រុមទី៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ រួមមានឈ្មោះ១-ឈ្មោះ វៀង វាន់ជី ហៅជី ភេទប្រុសអាយុ១៧ឆ្នាំ ២-ឈ្មោះវៀង យុំាងឃុន ភេទប្រុស អាយុ២០ឆ្នាំ    ។

មន្រ្តីនគរបាលបានបន្តថា ក្រោយឃាត់ខ្លួន កម្លាំងសមត្ថកិច្ចដកហូតបាន 1-ដាវចំនួន0២ដើម  2-គ្រឿងញៀន ចំនួន ១៥ កញ្ចប់ 3-ឧបករណ៏ប្រើប្រាស់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះ នៅអធិការដ្ឋាននគរបាល ខណ្ឌប្ញស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្ត ៕