ឈុន ចាន់ស្រីឡា ស្វាមីជំរុញ ឲ្យវិលរកទ្រនំចាស់

ភ្នំពេញៈ អតីតអ្នកអានព័ត៌មាន ដៃគូរបស់លោក មាស រិទ្ធី នៅស្ថានីយទូរទស្សន៍ហង្សមាស អ្នកនាង ឈុន ចាន់ស្រីឡា ថ្មីៗនេះបានបង្ហើបឲ្យដឹងថា នាងត្រូវបានស្វាមីដែលជាអាណិកជនខ្មែរ រស់នៅអាមេរិក ជំរុញលើកទឹកចិត្ត ឲ្យវិលរកទ្រនំចាស់ឡើងវិញ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ អតីតពិធីការិនី អានព័ត៌មាន អ្នកនាង ឈុន ចាន់ស្រីឡា បានប្រាប់ឲ្យដឹងថាមួយរយៈពេលធំនេះ នាងបានផ្អាកការងារអានព័ត៌មាន ពីស្ថានីយទូរទស្សន៍ហង្សមាស ទៅសម្ងំបង្កើតមុខជំនួញថ្មីមួយ ដែលមានឈ្មោះថា "ស្រីឡា Media" ហើយពេលនេះនាង បានសម្រេចចិត្តវិលមកផ្តើម ការងារចាស់នេះឡើងវិញ ដើម្បីតម្រូវចិត្តស្វាមីរបស់នាង ។

អ្នកនាងបានប្រាប់ឲ្យដឹងទៀតថា "ខ្ញុំមួយរយៈមុនបានដកឃ្លា ពីការងារអានព័ត៌មាន ព្រោះតែចង់ដកឃ្លា ទៅពង្រឹងការងារជំនួញផ្ទាល់ខ្លួន ជាមុនសិន តែពេលនេះការងារបានរឹងមាំ ស្វាមីរបស់ខ្ញុំ ក៏បានជំរុញឲ្យខ្ញុំ ងាកមកផ្តើមការងារចាស់ (អានព័ត៌មាន) ឡើងវិញ ដូច្នេះដើម្បី តម្រូវតាមចិត្តស្វាមី ខ្ញុំក៏ផ្តើមការងារនេះឡើងវិញ ដោយនៅក្នុងពេលឆាប់ៗនេះ ខ្ញុំនឹងចូលអានព័ត៌មានជាថ្មី នៅស្ថានីយទូរទស្សន៍ថ្មីមួយ" ។

អ្នកនាង ឈុន ចាន់ស្រីឡា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា អ្នកនាងមិនអាចចោលអាជីព អានព័ត៌មាននេះទេ គឺជាការងារស្រឡាញ់ចូលចិត្ត និងតស៊ូយូរមកហើយ។ ម្យ៉ាងទៀតពិតជាមិននឹកស្មាននោះទេ ដែលដឹងថាមានទស្សនិកជន គាំទ្រសមត្ថភាពកន្លងមក ទើបអ្នកនាងមិនអាចចោល បានត្រូវតែងាកមកជាថ្មី បម្រើកិច្ចការនេះជូនបងប្អូនយើងវិញ ៕

ឈុន ចាន់ស្រីឡា ស្វាមីជំរុញ ឲ្យវិលរកទ្រនំចាស់

ឈុន ចាន់ស្រីឡា ស្វាមីជំរុញ ឲ្យវិលរកទ្រនំចាស់

ឈុន ចាន់ស្រីឡា ស្វាមីជំរុញ ឲ្យវិលរកទ្រនំចាស់

ឈុន ចាន់ស្រីឡា ស្វាមីជំរុញ ឲ្យវិលរកទ្រនំចាស់

ឈុន ចាន់ស្រីឡា ស្វាមីជំរុញ ឲ្យវិលរកទ្រនំចាស់