អាជ្ញាធរភ្នំពេញ និងក្រុងខេហ្សិន របស់ហ្វីលីពីន រឹតចំណង សម្ព័ន្ធភាពមេត្រី ជាមួយគ្នា

ភ្នំពេញ៖ ដើម្បីឲ្យទំនាក់ទំនង រវាងរាជធានីភ្នំពេញ របស់ប្រទេសកម្ពុជា និងទីក្រុងខេហ្សិន របស់ប្រទេសហ្វីលីពីន កាន់តែមានភាពស្និទ្ធស្នាល ជាមួយគ្នាបន្ថែមទៀត ភាគីហ្វីលីពីន បានស្នើសុំជំរុញ ឲ្យមានសម្ព័ន្ធមេត្រីភាពបន្តទៀត។

រសន្យាបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ក្នុងឱកាសលោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបទទួលការគួរសម ជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនថ្មី ប្រចាំកម្ពុជា។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតថ្មីរូបនេះ  បានស្នើសុំជំរុញសម្ព័ន្ធមេត្រី រវាងរាជធានីភ្នំពេញ ជាមួយទីក្រុងខេហ្សិន (Quezon) ដែលជាអតីតរដ្ឋធានីហ្វីលីពីនចាស់។

ឆ្លើយតបនឹងសំណើនេះ លោកអភិបាល បានឯកភាពជំរុញការចុះMOU ជាមួយទីក្រុងនេះផងដែរ៕