Selena Gomez ឲ្យ​ដៃ​អតីត​សមាជិក One Direction

Sanofi

​តាមរយៈ​ពាក្យសម្តី​រប​ស់​តារាចម្រៀង​ស្រី​ស្អាត Selena Gomez មើលទៅ​ប្រហែលជា​នាង​កំពុងតែ​ធ្លាក់ ក្នុង​អន្លង់​ស្នេហ៍​អតីត​សមាជិក One Direction លោក Zayn Malik ។​

​ក្នុង​កិច្ច​សម្ភាស​កាលពី​ថ្មីៗ​នេះ នាង​បាន​និយាយថា ប្រសិនបើ Zayn ពិតជា​ចង់​ទាក់ទង​នាង​មែន​នោះ នាង​ប្រាកដជា​មិន​បដិសេធ​ទេ ដែល​ពិតជា​មានន័យថា នាង​ក៏​ចង់​ទាក់ទង​លោក Zayn ដែរ ។ នាង​បាន​បន្ថែម ទៀត​ទៅលើ​បញ្ហា​ភាពល្បីល្បាញ និង អាយុ ដោយ​និយាយថា ដោយសារតែ​អាយុ​នាង​ច្រើន ទើប​ធ្វើ​ឲ្យ​នាង​មាន ភាព​ទើសទាល់​ក្នុងការ​ទាក់ទង​តារា​ប្រុស​ស្អាតៗ​ជាច្រើន​ដែលមាន​អាយុ​តិចជាង​នាង ហើយ​សម្រាប់​នាង​ផ្ទាល់ គឺ​ចង់​ទាក់ទង​បុរស​ម្នា​ក់ណា​ដែលមាន​អាយុ​ច្រើនជាង​នាង ។​

​យ៉ាងណាក្តី រឿង​ដែល Zayn មក​ទាក់ទង Selena នោះ​ប្រហែលជា​មិនទាន់​អាច​កើតមាន​ទេ ព្រោះ​លោក ទើបនឹង​ផ្តើម​ស្នេហា​ជាមួយ​តារា​ម៉ូ​ដែល Gigi Hadid ហើយ​ភាពស្និទ្ធស្នាល​របស់លោក និង នាង​ក៏មាន​ភាពស្អិតល្មួត​ផងដែរ ៕​ថា​វរិ​ទ្ធ​


Related