កូរ៉េខាងជើង បន្ដបាញ់មីស៊ីល ទោះបីត្រូវរំលោភ លើដំណោះ ស្រាយយូអិន

សេអ៊ូល៖ យោងតាមក្រសួង ការពារជាតិ កូរ៉េខាងត្បូង នៅព្រឹកថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាង ជើងនៅតែ បន្ដប្រតិបត្តិការ សាកល្បងបាញ់ កាំជ្រួចមីស៊ីល លើនាវាជើងទឹក របស់ខ្លួន ដោយបានរំលោភ លើដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្ដិសុខ នៃអង្គការ សហប្រជាជាតិ ដែលកន្លងមក បានហាមប្រទេសនេះ មិន ឲ្យបន្ដអភិវឌ្ឍន៍កម្មវិធី បច្ចេកវិទ្យាមីស៊ីល គ្រប់ប្រភេទនោះក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះដោយលើក ឡើង នូវសម្ដី លោក គឹម មិនសឿក រដ្ឋមន្រ្តីក្រសួងការពារជាតិ កូរ៉េខាងត្បូង ថ្លែងក្នុង សន្និសីទកាសែតបន្ដទៀតថា “កូរ៉េ ខាងត្បូង និងអាជ្ញាធរ ស៊ើបអង្កេត សម្ងាត់អាមេរិក បានកំពុងពិនិត្យមើលយ៉ាងកៀកបំផុត ទៅលើចលនានៃកិច្ច ខិតខំប្រឹងប្រែងរបស់ កូរ៉េខាងជើង នូវប្រតិបត្តិការសាកល្បង របស់កងកម្លាំងជើងទឹករបស់ខ្លួន”។

លោកបានបន្ដបន្ថែមទៀតថា បើទោះជាយ៉ាងណាក្ដីលោក បានបដិសេធ និងច្រានចោល នូវការចុះផ្សាយ របស់សារព័ត៌មាន ក្នុងស្រុកដែលថា ដំណើរប្រតិបត្តិការបាញ់ សាកល្បង អាវុធមីស៊ីលរបស់កូរ៉េខាងជើង ទទួលបរាជ័យ នោះឡើយ ៕

កូរ៉េខាងជើង បន្ដបាញ់មីស៊ីល ទោះបីត្រូវរំលោភ លើដំណោះ ស្រាយយូអិន