សេចក្តី​ព្រាង​ច្បាប់​ហិរញ្ញ​វត្ថុ​ឆ្នាំ ២០១៦ ត្រូវ​រដ្ឋសភា​អនុម័ត​ចប់​សព្វគ្រប់​

បើទោះ​បី​ជា​គ្មាន​វត្តមាន​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ក៏ដោយ​ ក៏រដ្ឋសភា​ដែលមាន​សុទ្ធ​តែ​សមាជិ​ក​សភាមកពី​​គណបក្ស​ប្រជាជន​កម្ពុជាចូល​រួម​​ប្រជុំ​នោះ បាន​អនុម័តសេចក្តី​ព្រាង​ច្បាប់​ស្តី​ពីហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​ ២០១៦ ចប់​សព្វ​គ្រប់​ហើយ​។

ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ ធ្វើឡើង​ដោយសំឡេងឯកច្ឆ័ន្ទ​ ៦៦ លើ​៦៦ សំឡេង។ ច្បាប់​ថវិកាជាតិឆ្នាំ ២០១៦ នេះ​ មាន ៥ ជំពូក និង ១៦ មាត្រា ហើយថវិកាជាតិ​សម្រាប់​ឆ្នាំ ២០១៦ ចំណាយលើសឆ្នាំ ២០១៥ ចំនួន ១៦,១ ភាគរយ។ រដ្ឋសភា​កំពុង​តែបន្ត​ពិភាក្សា​ និង​អនុម័តសេចក្តី​ព្រាង​ច្បាប់​ ២ បន្ថែមទៀត គឺ​សេចក្តី​ព្រាង​ច្បាប់​ពីស្ថិតិ និង​សេចក្តី​ព្រាងច្បាប់​ទូរគម​នា​គមន៍៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​