​នគរបាល​វរៈ ៦០៣ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ កញ្ឆា​ក្រៀម​ទម្ងន់​៣,៧០​គីឡូក្រាម បម្រុង​ឆ្លងដែន​ទៅ ប្រទេស​វៀតណាម​

តាកែវ: ជនសង្ស័យ​ចំនួន​២​នាក់ ក្នុងចំណោម​បក្ខពួក ៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ការពារ​ព្រំដែន វរៈ ៦០៣ ឃាត់ខ្លួន រួច​បញ្ជូនទៅអោយ​នគរបាល​ប៉ុស្តិ៍​ឃុំ​កំណប់ ដើម្បី​ចាត់ការ​បន្ត ។ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បាន​នៅ​ភូមិ​កំណប់  ឃុំ​កំណប់ ស្រុក​គីរីវង់ ខេត្តតាកែវ កាលពី​ថ្ងៃទី ២៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥ ម៉ោង ៩​និង​៣៥​នាទី​យប់ ខណៈពេល​ជនសង្ស័យ​ទាំង​២​នាក់ បាន​កំពុង​ដឹក​កញ្ឆា​ក្រៀម បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ។

​លោក យ៉ុ​គ សារ៉ាត់ អធិការ​ស្រុក​គីរីវង់ បានអោយដឹងថា ជនសង្ស័យ​ទាំង​៣​នាក់ រួមមាន​៖ ១.​ឈ្មោះ អ៊ា​ន ដាលីន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ  ឃុំ​ព្រះបាទ​ជាន់ជុំ  ស្រុក​គីរីវង់​, ២.​ឈ្មោះ វី រតនៈ ភេទ​ប្រុស អាយុ ១៥ ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា  បាន​រត់​គេចខ្លួនបាត់ និង​៣.​ឈ្មោះ អេ តាំង​នី  ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅ​ភូមិ​ដើម​ស្លែង ឃុំ​កំណប់ ស្រុក​គីរីវង់​។

​តាម​របាយ​ការ​ណ៏​របស់​សមត្ថកិច្ច ប៉ុ​ស្ត៏​ការពារ​ព្រំដែន បាន​បញ្ជាក់ថា ដំបូង​គឺ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ អ៊ា​ន ដាលីន រីឯ​មុខសញ្ញា​ម្នាក់ទៀត ឈ្មោះ អេ តាំង​នី បាន​រត់គេចខ្លួន​។ លុះដល់​ម៉ោង ៨​និង​១០​នាទី​យប់ ស្រាប់តែ​ឃើញ​ឈ្មោះ អេ តាំង​នី និង​ឈ្មោះ វី រតនៈ ជិះ​ម៉ូតូ​។ ពេលនោះ សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​សួរនាំ និង​ឆែកឆេរ​ក្នុង​កែបម៉ូតូ ឃើញ​មាន​កញ្ឆា​ក្រៀម ១ ថង់​តូច ទើប​ឃាត់ខ្លួន​ឈ្មោះ អេ តាំង​នី​។ ចំណែក​ឈ្មោះ វី រតនៈ បាន​គេចខ្លួនបាត់ ។ ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​បា​ន ម៉ូតូ​ម៉ាក​ហុងដា  សេ​១២៥  ចំនួន​២​គ្រឿង កញ្ឆា​ក្រៀម​ចំនួន ៣ កញ្ចប់​ធំ និង ១​កញ្ចប់​តូច ទម្ងន់ ៣,៧០ គីឡូក្រាម ។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ អ៊ា​ន ដាលីន បាន​សារភាពថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព ដឹក​កញ្ឆា​ក្រៀម​បម្រុង​ឆ្លងដែន ពិតប្រាកដ​មែន ដោយ​ស៊ីឈ្នួល​ដឹក​អោយគេ ក្នុងតម្លៃ ១០ ម៉ឺន​រៀល ហើយ​នេះ​គឺជា​លើក​ទី​១​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​V/S

​នគរបាល​វរៈ ៦០៣ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ កញ្ឆា​ក្រៀម​ទម្ងន់​៣,៧០​គីឡូក្រាម បម្រុង​ឆ្លងដែន​ទៅ ប្រទេស​វៀតណាម​

​នគរបាល​វរៈ ៦០៣ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ កញ្ឆា​ក្រៀម​ទម្ងន់​៣,៧០​គីឡូក្រាម បម្រុង​ឆ្លងដែន​ទៅ ប្រទេស​វៀតណាម​