ប៉ូលិស​ក្រុង​តាខ្មៅ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​គ្រឿងញៀន

​កណ្តាល: កម្លាំង​អន្តរាគមន៍ បានចេញ​ល្បាត ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ពីបទ រក្សាទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​។​

​ការឃាត់ខ្លួន​ជនសង្ស័យ ខាងលើនេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង ១​និង​៣០​នាទី រំលងអធ្រាត្រ ចូល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវ​លេខ​២១០ ភូមិ​តាខ្មៅ​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនសង្ស័យ ឈ្មោះ ហេង គីនីន  អាយុ​២១​ឆ្នាំ ទីលំនៅ​ភូមិ​ពាម​ឧកញ៉ា​អុង ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ​។ ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង ចាប់យក​ម្សៅ​ក្រាម ពណ៌​ស​ថ្លា ជា​សារធាតុ​ញៀន មេ​តំ​ហ្វេ​តា​មីន (​ទឹកកក ice) ១​កញ្ចប់​តូច និង​កញ្ចប់​ថ្នាំញៀន​ប្រើប្រាស់​រួច ២ ទូរស័ព្ទដៃ​១​គ្រឿង ដែកកេះ​២ និង​ឧបករណ៍​សំរាប់ ប្រើប្រាស់​ថ្នាំញៀន មួយចំនួន ប្រាក់រៀល ១.០០០ រៀល ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី ឡេ​ត អេស ពណ៌​ស ពាក់​ស្លាក​លេខ​កណ្តាល​1Q-6123 ។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា មុនពេល​ឈានដល់ ការឃាត់ខ្លួន​ជនសង្ស័យ គឺ​កម្លាំង​អន្តរាគមន៍ បានចេញ​ល្បាត​ដល់ ត្រង់ចំណុច​កើតហេតុ​ខាងលើ បាន​ជួប​ជនសង្ស័យ កំពុង​ឈប់​អង្គុយ​លើ​ម៉ូតូ ដោយមាន​ការសង្ស័យ ឃាត់​ឆែកឆេរ រកឃើញ​វត្ថុតាង ដូចខាងលើ រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន នគរបាល​ក្រុង​តាខ្មៅ ដើម្បី​បន្ត​ចាត់ការ តាម​នីតិវិធី​៕V​/S

ប៉ូលិស​ក្រុង​តាខ្មៅ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​គ្រឿងញៀន