ឆក់​ទូរស័ព្ទដៃ​ជនជាតិ​ចិន បានសម្រេច តែ​រត់​មិន​រួច​ជាប់​ខ្នោះ​

ភ្នំពេញ​: ជនសង្ស័យ​ម្នាក់ ឆក់​ទូរស័ព្ទដៃ​ជនជាតិ​ចិន បានសម្រេច​តែ​រត់​មិន​រួច ត្រូវបាន​កម្លាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ជ័យជំនះ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ល្បាត​ប៉ុស្តិ៍ និង​ជំនាញ​ផ្នែក​យុត្តិធម៌ ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន ។​

​ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ព្រឹក ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្រោយ​វត្ត​ឧណ្ណាលោម ផ្លូវ​១៥៤ កែង​ផ្លូវ​លេខ​១៣ ភូមិ​២ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ ជា សំណាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ  មុខរបរ និង​ស្នាក់នៅ​មិន​ពិតប្រាកដ បាន​ឆក់​ទូរស័ព្ទ​ពី​ជនរងគ្រោះ ឈ្មោះ Wang jing ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជនជាតិ​ចិន  មុខរបរ​ទេសចរណ៍ ស្នាក់នៅ​ផ្ទះសំណាក់​សុភមង្គល បន្ទប់​២០២ ផ្ទះ​លេខ​8Eo ផ្លូវ​៥១ សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ​។ វត្ថុតាង​ដែល​ជនសង្ស័យ​លួច (​ឆក់​ទូរស័ព្ទ​ដោយ​ថ្មើរជើង​) ទូរស័ព្ទ​ចំនួន​១​គ្រឿង ម៉ាក Iphnoe6 plus ពណ៌​ទឹកមាស ត្រូវបាន​ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ រួមជាមួយ​មិត្ត​ភ័ក្ដិ ទាំងអស់​៣​នាក់ បាន​ដើរ​ថ្មើរជើង នៅក្នុង​វត្ត​ឧណ្ណាលោម​ខណៈដែល​ជនរងគ្រោះ លើក​ទូរស័ព្ទ​និយាយ ស្រាប់​តែមាន​ជនសង្ស័យ រត់​មក​ឆក់យក ហើយ​ព្យាយាម​រត់គេចខ្លួន​។ ពេលនោះ ជនរងគ្រោះ រត់​ដេញតាម​គាប់​ជួន​កម្លាំង​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​ជ័យជំនះ បាន​សហការ​ជាមួយ​កម្លាំង នគរបាល​ល្បាត សហ​ប៉ុស្តិ៍ និង​ជំនាញ​ផ្នែក​យុត្តិធម៌ ខណ្ឌដូនពេញ​កំពុង​ល្បាត បានឃើញ​ដូច្នេះ ក៏​ជួយ​អន្តរាគមន៍ បើក​ម៉ូតូ​ដេញ​បុក​ជនសង្ស័យ​រូបនោះ រហូត​ចាប់ខ្លួនបាន ព្រមទាំង​ដកហូត​វត្ថុតាង ទូរស័ព្ទ​របស់​ជនរ​ង​គ្រោះ​មកវិញ​។ នៅពេលនេះ ជនសង្ស័យ បាន​កំពុង​ឃុំខ្លួន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ រង់ចាំ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ចាត់ការ​តាម​នីតិវិធី​៕V​/S