ស្លាប់​៧​និង​របួសធ្ងន់​ស្រាល​២៣​នាក់​ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២៩ ខែវិច្ឆិកា​

ភ្នំពេញ: មនុស្ស​ចំនួន​៧​នាក់​បាន​ស្លាប់  រងរបួស​ធ្ងន់​១៦​នាក់ និង​៧​នាក់ រងរបួស​ស្រាល ក្នុងគ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​នៅ​ទូទាំងប្រទេស​ចំនួន​១៣​លើក (​យប់​៨​លើក​)​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាននគរបាលជាតិ​។​

ស្លាប់​៧​និង​របួសធ្ងន់​ស្រាល​២៣​នាក់​ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២៩ ខែវិច្ឆិកា​

​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់ចរាចរណ៍​ទាំង ១៣​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន​១៥​គ្រឿង រថយន្តធុន​តូច​៣​គ្រឿង រថយន្ត ធុន​ធំ​៤​គ្រឿង និង​យាន​ផ្សេងៗ​១​គ្រឿង​។​

ស្លាប់​៧​និង​របួសធ្ងន់​ស្រាល​២៣​នាក់​ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២៩ ខែវិច្ឆិកា​

​របាយការណ៍​ដដែល​បាន​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ មាន​គ្រោះថ្នាក់​រួមមានល្មើស​ល្បឿន ២​លើក​, ស្រវឹង​៥​លើក​, ប្រជែង​គ្រោះថ្នាក់​១​លើក​, បត់​គ្រោះថ្នាក់២​លើក​, មិន​គោរព​សិទ្ធិ​១​លើក និង​មិន ប្រកាន់​ស្តាំ​១​លើក​។​

ស្លាប់​៧​និង​របួសធ្ងន់​ស្រាល​២៣​នាក់​ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២៩ ខែវិច្ឆិកា​