កងទ័ព​អ៊ីរ៉ាក់​សម្លាប់​ក្រុម​សកម្មប្រយុទ្ធ​៤២​នាក់​ក្នុង​ខេត្ត Anbar

​អ៊ីរ៉ាក់​៖​សមាជិក​ក្រុម​រដ្ឋ​អ៊ីស្លាម​ចំនួន​៤២​នាក់​បាន​ស្លាប់ និង​២៨​នាក់​ផ្សេងទៀត​រងរបួស បន្ទាប់ពី​មានការ​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​អ៊ីរ៉ាក់ និង​ការវាយប្រហារ​តាម​ជើង​អាកាស​របស់​អ៊ីរ៉ាក់ និង​អាមេរិក​កាលពី ម្សិលមិញ​។

​តាម​ប្រភពពី​សារព័ត៌មាន​ចិន​ស៊ីន​ហ៊ួ​របា​ន​ផ្សាយ​ថា ការប៉ះទង្គិច​គ្នា​នេះ​កើតឡើង​នៅក្នុង​ខេត្ដ​ភាគ​ខាងលិច​ប្រទេស​អ៊ីរ៉ាក់ គឺ​ក្នុង​ខេត្ដ​Anbar​។ ប្រភព​ដដែល​បញ្ជាក់ថា ក្រៅពី​ក្រុម​សកម្មប្រយុទ្ធ កងកម្លាំង​អ៊ីរ៉ាក់​ក៏មាន​សម្លាប់​និង​របួស​ផងដែរ​។​

​គួរ​បញ្ជាក់ថា អ៊ីរ៉ាក់​ក្រោម​ការ​ជ្រោមជ្រែង​ពី​សម្ព័ន្ធ​អន្ដរជាតិ បានធ្វើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ជាច្រើន​ខែ​មកហើយ ដើម្បី​ដណ្ដើមយក​មកវិញ​នូវ​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុម​សកម្មប្រយុទ្ធ រដ្ឋ​អ៊ីស្លាម​។ ក្រុម​នេះ​បាន​កាន់កាប់​ទឹកដី​មួយ​ភាគ​ធំ​របស់​អ៊ីរ៉ាក់ ចាប់តាំងពី​ពួកគេ​វាយលុក​ពង្រីក​ខ្លួន​៕

កងទ័ព​អ៊ីរ៉ាក់​សម្លាប់​ក្រុម​សកម្មប្រយុទ្ធ​៤២​នាក់​ក្នុង​ខេត្ត Anbar