រដ្ឋសភា​​​បាន​បញ្ចប់​​​ជា​ស្ថាពរនូវការ​​ពិភាក្សា​និង​អនុម័ត​មាត្រា​ទី​៥នៃ​​សេចក្តីព្រាងច្បាប់​ស្តី​ពី​ស្ថិតិ

រាជធានី​ភ្នំពេញ ៖ ​​តាម​សេចក្តីរាយការណ៍​ពី​​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​ បាន​​​​ឲ្យ​ដឹង​​នៅ​​មុន​នេះ​​បន្តិចថា សមាជិក​សមាជិកា​នៃ​រដ្ឋសភា​​៦៦​រូប មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​​​បញ្ចប់​​ជា​ស្ថាពរនូវ​ការ​​ពិភាក្សា​និង​អនុម័ត​មាត្រា​ទី​៥​នៃ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ស្ថិតិ​ ​នៅ​វេលាម៉ោង១២​និង១០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ វិច្ឆិកា​ នេះ ។​

​ប្រភព​ព័ត៌​មាន​បាន​បន្ត​ថា សេចក្តីព្រាងច្បាប់​ខាងលើ​មាន​១០​ជំពូក និង​៣៨​មាត្រា​ ៕