ឃាត់ខ្លួនជនសង្ស័យ ពីរនាក់ ប៉ុនប៉ងលួចម៉ូតូ និងទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ

ភ្នំពេញ ៖ កម្លាំងជំនាញ នគរបាលខណ្ឌប្ញស្សីកែវ បានឃាត់ខ្លួនជន សង្ស័យចំនួនពីរនាក់ ជាមុខសញ្ញា កាច់សោក លួចម៉ូតូ និងទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ។

ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើង កាលពីវេលាម៉ោង២៤និង៣០នាទីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ចំណុចផ្លូវបេតុង ក្រុមទី១ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ  ។

មន្រ្តីនគរបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ រួមមានមាន១-ឈ្មោះមាឃ  ចាន់ដាវុធ ហៅវុធ ភេទប្រុស អាយុ២៩ឆ្នាំ ខ្មែរទីលំនៅផ្ទះជួលផ្លូវ៨០ ក្រុមទី១៥ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ  មុខរបរមិនពិតប្រាកដ ចំណែកទី២ឈ្មោះឈិន  គឹមឡុង ហៅឡុង ភេទប្រុស អាយុ១៧ឆ្នាំ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវជាតិលេខ៥ ក្រុមទី១៩ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ មុខរបរមិនពិតប្រាកដ។

សមត្ថកិច្ចបានឲ្យដឹងថា មុខសញ្ញាឈ្មោះមាឃ  ចាន់ដាវុធនេះ ពាក់ពន្ធករណីគាស់ផ្ទះ លួចម៉ូតូ និងទូរស័ព្ទ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង៤ នៅចំណុចផ្ទះជួល ក្រុមទី១០ភូមិសាមគ្គី សង្កាត់ឬស្សីកែវ កាលនោះកម្លាំងសមត្ថកិច្ច ចាប់បានជនសង្ស័យបីនាក់ ១ឈ្មោះហុង វណ្ណា ២ឈ្មោះវ៉ាន់  នី ៣ឈ្មោះចាន់ ការ៉ាន់ ហើយនៅសល់ម្នាក់ឈ្មោវុធ  ជាអ្នកហៅមូយ និងជូនយកម៉ូតូទៅលក់ ហើយដោយឈ្មោះវុធនេះ ពុំមានសាវ តាចាស់លាស់ ព្រោះវាពុំមានទីលំនៅក្នុងមូលដ្ឋាន ហើយកម្លាំងសមត្ថកិច្ច ខំស្រាវជ្រាវ រហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង២៤ម៉ោង៣០នាទី ទើបឃាត់បាន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងចាត់ការបន្ត ៕

ឃាត់ខ្លួនជនសង្ស័យ ពីរនាក់ ប៉ុនប៉ងលួចម៉ូតូ និងទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ

ឃាត់ខ្លួនជនសង្ស័យ ពីរនាក់ ប៉ុនប៉ងលួចម៉ូតូ និងទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ

ឃាត់ខ្លួនជនសង្ស័យ ពីរនាក់ ប៉ុនប៉ងលួចម៉ូតូ និងទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ