សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមពិធី សម្ពោធមណ្ឌលកីឡា ហែលទឹកតេជោសែន នៅខេត្តកំពង់ចាម

ភ្នំពេញ ៖ លោកអគ្គលេខាធិការ នៃសហព័ន្ធកីឡា ហែលទឹកកម្ពុជា ហែម គិរី បាននិយាយថា សហព័ន្ធនឹងរៀបចំការ ប្រកួតជ្រើសរើសជើងឯក ពានរង្វាន់តេជោសែនប្រចាំឆ្នាំ ២០១៥ ដើម្បី អបអរសាទេក្នុង ពិធីសម្ពោធមណ្ឌលកីឡាហែលទឹកតេជោសែន នៅទីរួមខេត្តកំពង់ចាម ក្រោមអធិបតីភាពខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ព្រឹត្តិការណ៏ការប្រកួតនេះ លោកនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែធ្នូខាងមុខនៅតទៅ ដោយមានការចូលរួមពីកីឡាករ-កីឡាការិនី១២៦ នាក់មកពីក្លឹប-សមាគម ដែលនៅក្រោមការគ្រប់គ្រង របស់សហព័ន្ធ។ ក្នុងឳកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏អនុញ្ញាឲ្យ អញ្ជើញ ចូលរួមពីអតីតកីឡាករ-កីឡាការនីជើងចាស់ធ្លាប់បានមេដាយមាសពីសតវត្សរ៍ ៦០ និងទី៧០ ចំនួន ២២ នាក់ចូលជួបសម្តែងការគួរសម និងផ្តល់ជូនអំណោយផងដែរ។

លោកបានបន្តថា លោកបានសម្រេចបំណងដ៏ធំ របស់ឳពុករបស់លោក ដែលមិនអាចកាត់ថ្លៃបានឡើយង។ កាលពីឳពុករបស់លោកនៅរស់ រូបគាត់បានសង្ឃឹមនឹង មើលឃើញមណ្ឌលកីឡាហែលទឹក តេជោសែន នេះណាស់ ព្រមទាំងចង់ជួបមិត្តចាស់ធ្លាប់បានមេដាយមាសពីសតវត្សរ៍ ៦០ និងទី៧០ទៀតផង។      

នាថ្ងៃពុធទី២ ធ្នូ ឆ្នាំ ២០១៥ ស្ថានីយទូរទស្សន៍ ទទក នឹងធ្វើការផ្សាយផ្ទាល់ផ្សាយចេញ ពីទីរួមខេត្តកំពង់ចាម ក្នុងព្រឹត្តិការណ៏ពិធីសម្ពោធមណ្ឌលកីឡាហែលទឹកតេជោសែន និងការប្រកួតពានរង្វាន់ហែលទឹកតេជោសែនឆ្នាំ ២០១៥  ៕