ឃាត់ខ្លួនជន សង្ស័យម្នាក់ ពាក់ព័ន្ធករណី ចែកចាយគ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌប្ញស្សីកែវ បានឃាត់ខ្លួន បក្ខពួកជនសង្ស័យ ចែកចាយគ្រឿងញៀន បានម្នាក់ទៀត កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្ទះគ្នានលេខ ភូមិលូ សង្កាត់ស្វាយប៉ាក ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ណាស់ សារឿន ហៅតូ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះ គ្នានលេខ ភូមិលូ សង្កាត់ស្វាយប៉ាក ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន1-គ្រឿងញៀនចំនួន0៧កញ្ចប់ 2-ដាវចំនួន0១ 3-ឧករណ៏ប្រើប្រាស់ មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំ បញ្ជូនទៅកាន់សាលាដំបូង ចាត់ការបន្ត ៕

ឃាត់ខ្លួនជន សង្ស័យម្នាក់ ពាក់ព័ន្ធករណី ចែកចាយគ្រឿងញៀន

ឃាត់ខ្លួនជន សង្ស័យម្នាក់ ពាក់ព័ន្ធករណី ចែកចាយគ្រឿងញៀន

ឃាត់ខ្លួនជន សង្ស័យម្នាក់ ពាក់ព័ន្ធករណី ចែកចាយគ្រឿងញៀន