ហេតុអ្វី បានជាសត្វពស់ បាត់បង់ជើង?

(វិទ្យាសាស្ត្រ)៖ អស់រយៈពេលជាច្រើនឆ្នាំ កន្លងមកហើយ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា ប្រភេទសត្វ ពស់ធ្លាប់មានដៃជើង ដូចជាល្មូនដ៏ទៃទៀត ក៏ប៉ុន្តែដៃជើងរបស់ពួកវាទាំងនោះ ត្រូវបានបាត់បង់ទៅវិញ ដែលបញ្ហានេះបានផ្តល់ នូវភាពមន្ទិលសង្ស័យ យ៉ាងស្មុគស្មាញ មួយសម្រាប់ក្រុមអ្នកស្រាវជ្រាវ។

ដោយឡែក លលាដ៍ក្បាលអាយុ៩០លានឆ្នាំ បាននាំឲ្យក្រុមអ្នកស្រាវជ្រាវ បានដឹងអំពីតំរុយ ដ៏សំខាន់មួយចំនួន អំពីការវិវត្តន៍របស់សត្វពស់។ នេះបើយោងតាមគេហទំព័រព័ត៌មាន វិទ្យាសាស្រ្ត Sciencedaily ចេញផ្សាយនៅថ្ងៃចនុ្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។

ការស្កេនពិនិត្យមើលហ្វូស៊ីលលាលាដ៍ក្បាល របស់ថ្នាក់ល្មូននេះបង្ហាញឲ្យក្រុមអ្នកស្រាវជ្រាវ ថា ប្រភេទសត្វពស់ បានបាត់បង់ជើងរបស់ពួកវា នៅពេលដែលការរស់នៅរបស់វា ត្រូវបានវិវត្តន៍ ដោយសារការប្រែប្រួល នៃសម័យកាលរបស់ភពផែនដី។

ជាមួយគ្នានេះដែរ ការសិក្សានេះបានបង្ហាញឲ្យឃើញទៀតថា សត្វពស់មានការប្រែប្រួល នៃរួបរាងកាយរបស់វា ទៅតាមស្ថានភាពទីតាំង អាកាសធាតុ ក៏ដូចជាការវិវត្តន៍ នៃភពផែនដីផងដែរ។ រយៈកាលរាប់លានឆ្នាំនោះមក គឺជើងរបស់វាបានបាត់បង់ ហើយ ជាហេតុនាំឲ្យអំបូរក្រោយៗទៀត ពុំមានជើងតែម្តង៕

ហេតុអ្វី បានជាសត្វពស់ បាត់បង់ជើង?

ហេតុអ្វី បានជាសត្វពស់ បាត់បង់ជើង?