មេដឹកនាំ​CPP និង​CNRP មិនទាន់មាន​គម្រោង​ជួបគ្នា​

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស​សង្គ្រោះជាតិ​ ផ្តល់បទសម្ភាសន៍ដល់​អ្នក​កាសែត​នៅវិមានរដ្ឋសភា​កាលពីពេលកន្លងទៅ​មកដល់ពេលនេះ នៅ​មិនទាន់មាន​គម្រោង​ជួបគ្នា​រវាង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយនឹង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជជែក​ពី​បញ្ហានយោបាយ​កម្ពុជា​នៅឡើយ​ទេ​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិនទាន់មាន​គម្រោង​ថា នឹង​ជួប​ជាមួយ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ ឬ​នៅពេល​ណាមួយ​ឲ្យ​ពិតប្រាកដ​នោះឡើយ​។ លោក​បញ្ជាក់​យ៉ាងខ្លី​បែបនេះ​ថា​៖« គ្មាន​ជំនួប​ជាមួយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​មេដឹកនាំ​CPP នៅ​ល្ងាច​នេះ ឬ​នៅពេល​ជាក់លាក់​ណាមួយ​ឡើយ​»​។

​កន្លងមក​លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណបក្ស​ប្រជាជន​កម្ពុជា បើកទ្វារ​ចំហរ​ជានិច្ច​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ចេតនា​ពិតប្រាកដ​ដើម្បី​ចរចា​មែន​នោះ​៕ 

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​