ឧទ្ធរណ៍​ទាត់ចោល​បណ្តឹង​របស់លោក ហុង សុខ​ហួរ​

​តុលាការ​សាលាឧទ្ធរណ៍​បានសម្រេច​ទាត់ចោល​បណ្តឹង​ចាត់​របៀប​របស់​តុលាការ​សាលាដំបូង ដែល​ប្តឹង​ដោយ​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី​។ ការសម្រេច​ទាត់ចោល​នេះ ត្រូវបាន​លោក ប្លង់ សំណាង ប្រធាន​ក្រុមប្រឹក្សា​នៃ​អង្គជំនុំជម្រះ​សាលាឧទ្ធរណ៍ បាន​បញ្ជាក់ថា បណ្តឹង​របស់លោក ហុង សុខ​ហួរ ខុស​នីតិវិធី ព្រោះ​ករណី​លោក ហុង សុខ​ហួរ នៅ​មិនទាន់​ចាត់ការ​រួច​ជា​ស្ថាពរ​នៅឡើយ​។​

​លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​របស់លោក ហុង សុខ​ហួរ បានចាត់ទុក​ការសម្រេច​នេះ​ថា​ជា​រឿង​មិន​ត្រឹមត្រូវ​។ លោក ជូ​ង ជូ​ងី បាន​បញ្ជាក់ថា លោក​នឹង​ពិភាក្សា​ជាមួយ​កូនក្តី ដើម្បី​ដាក់ពាក្យ​ប្តឹង​បន្តទៀត​។​

​ចំណែក​លោក អ៊ំ សំអាត មន្ត្រី​ឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ ដែល​បាន​តាមដាន​សវនាការ​នេះដែរ​បានចាត់ទុក​ការសម្រេច​នេះ​ថា ជាការ​បោះដៃ​ឲ្យ​គ្នា​ទៅវិញទៅមក​រវាង​តុលាការ​សាលាដំបូង និង​សាលាឧទ្ធរណ៍ ដើម្បី​ពន្យារពេល​ចរចា​រក​ដំណោះស្រាយ​នយោបាយ​។​
​សូមបញ្ជាក់ថា សវនាការ​នៅ​ព្រឹក​នេះ ប្រព្រឹត្តិ​ទៅដោយ​គ្មាន​វត្តមាន​របស់លោក ហុង សុខ​ហួរ នោះទេ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​