អឺរ៉ុប​ព្រមាន​កាត់​ជំនួយ​ជិត​៥រយ​លាន​ដុល្លារ​មក​កម្ពុជា​

ថ្មីៗ​នេះ​លោក​ សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​ពីការ​តាម​ចាប់​របស់​អាជ្ញាធរ​កម្ពុជា​បាន​ជួប​ជា​មួយ​នឹង​តំណាង​សភា​សហភាព​អឺរ៉ុប។ បន្ទាប់​ពី​មាន​បញ្ហា​ឡើង​កម្ដៅ​នយោបាយ​ខ្លាំង​ថ្មីៗ​នេះ​ កាល​ពីសប្ដាហ៍​មុន​សភា​សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹងផ្ដាច់​​ជំនួយ​ជិត​៥រយ​លាន​ដុល្លារ​មក​កម្ពុជា​បើ​សិន​មិន​ដោះ​​ស្រាយ​បញ្ហា​នយោបាយ​ជា​មួយ​បក្ស​ប្រឆាំង​ទេ​នោះ។