សហព័ន្ធរាំ រកឃើញអ្នកមានទេពកោសល្យ ត្រៀមដាក់ឲ្យហាត់ក្នុងក្រុមជម្រើសជាតិ

អត្តពលិក​មាន​ជំនាញ​ខាង​រាំ​ ​ដែល​ទើប​ទទួល​បាន​ជយលាភី ក្នុង​​ការ​ប្រកួត​ពាន​រង្វាន់ Revive កីឡារាំ ជា​លើក​ទី​១ ប្រចាំ​ឆ្នាំ​២០១៥ នៅ​មជ្ឈមណ្ឌល​តេក្វាន់ដូ ប៊ូយ៉ុង​ខ្មែរ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ម្សិល​មិញ អាច​នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ហ្វឹក​ហាត់​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា ដើម្បី​ត្រៀម​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​។
1
2
3
លោកជំទាវ ញ៉ែម មរកត ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​ថ្លៃង​ក្នុង​ពិធី​បើក​ការ​ប្រកួត​កាល​ពីព្រឹក​ថ្ងៃ​អាទិត្យ​នោះ​ថា៖​«ការ​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​នេះ​ឡើង ក្នុងគោល​បំណងធ្វើ​ការ​ផ្សព្វ​ផ្សាយ និង​អភិវឌ្ឍ​កីឡា​រាំ​កម្ពុជា​ឲ្យ​ដូច​បណ្តា​ប្រទេស​នានា ដើម្បី​បង្កើត​ឱកាស​ឲ្យ​យុវជន​បង្ហាញ​នូវ​ជំនាញ​កីឡា​រាំ​អន្តរជាតិ​ពិត​ប្រាកដ និង​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​ចេះ​ធ្វើ​ការ​ងារ​ជា​ក្រុម ក្នុង​ការ​បញ្ចេញ​ភាព​ស្រស់​ស្អាត​សប្បាយ​រីក​រាយ និង​ជំនាញ​រាំ​ទំនើប​​ទាន់​សម័យ»។

សម្រាប់​ការ​ប្រកួត​ពេញ​មួយ​ព្រឹក កាល​ពី​​ម្សិល​មិញ​នោះ បាន​ចែក​​ការ​ប្រកួត​ជា​៣​វិញ្ញាសា គឺ​ការ​ប្រកួត​ក្បាច់​រាំ​អន្តរជាតិ Standard- Latin Dane(Ballroom) ដែល​មាន​​អ្នក​ចូល​រួម​ចំនួន​១៦​គូ ការ​ប្រកួតក្រុម​​រាំ​លើក​ទឹចិត្ត(Cheer Leader) មាន​៣​ក្រុម និង​ការ​ប្រកួតក្រុម​រាំ Hip Hop មាន​៨​ក្រុម ហើយ​ជា​លទ្ធ​ផល​ កីឡាការិនី ប្រ៉េន ម៉ា និង ទូច សុធារ័ត្ន របស់​ក្លិប​យុវជន​អន្តរជាតិ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ លើ​ការ​ប្រកួត​​ក្បាច់​រាំ​អន្តរជាតិ ខណៈ សាន រ៉ូហ្សា និង សេង សុគីម របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា ជាប់​លេខ​២ ហើយ ងួន ស្រីហយ និង ឡាយ ពៅ របស់ PSE ជាប់​លេខ​៣។
6
7
9
ចំណែក​ការ​ប្រកួត​ក្រុម​រាំ​លើក​ទឹក​ចិត្ត ចំណាត់​ថ្នាក់​លេខ​១ បាន​ទៅ​លើ​ក្រុម Smart GB របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា លេខ​២​បាន​ទៅ PSE2 និង​លេខ​៣ បាន​លើ PSE1 រីឯ​ការ​ប្រកួត​​​​ក្រុម​​រាំ Hip Hop ចំណាត់​ថ្នាក់​លេខ​១បាន​ទៅ​លើ​ក្រុម CAMBO លេខ​២​ក្រុម SATAN និង​លេខ​៣​បាន​ទៅ​ក្រុម C A Crew ហើយ​អ្នក​ទទួល​បាន​ជលាភី​ទាំង​នេះ អាច​នឹង​ត្រូវ​បាន​​ដាក់​ឲ្យ​ហ្វឹក​ហាត់​ក្នុង​ក្រុម​ជម្រើស​ជាតិ។ នេះ​បើ​តាម​ការលើក​ឡើង​របស់​លោក​ជំទាវ  ញ៉ែម មរកត។

លោក​ជំទាវ បាន​​ថ្លែង​បញ្ជាក់​ថា៖​«​ការ​ប្រកួត​នេះ នឹង​ផ្តល់​ដល់​យុវជន យុវនារី ដែល​មាន​ទេព​កោសល្យ និង​ជំនាញ​រាំ​ច្បាស់​លាស់​ ឲ្យ​ក្លាយ​ទៅ​ជា​កីឡាករ កីឡាការិនី​ជម្រើស​ជាតិ​របស់​សហព័ន្ធ ដើម្បី​ទទួល​ការ​ហ្វឹក​ហាត់​បន្ថែមពី​សហព័ន្ធជាតិ និង​អន្តរជាតិ ហើយ​ការ​ប្រកួត​លើក​នេះ គឺ​ជា​ការ​បើក​ផ្លូវ​មួយ​សម្រាប់​អ្នក​ចូល​ចិត្ត​រាំ​រួម​គ្រប់​រូប និង​គ្រប់​ប្រភេទ ដើម្បី​ចូល​រួម​ការ​ប្រកួត​រាំ ដែល​នឹង​ធ្វើ​ឲ្យ​​វិស័យ​កីឡាកីឡា​រាំ​កម្ពុជា​ ទទួល​បាន​ការ​ចាប់​អារម្មណ៍ពី​មហាជន និង​បាន​បង្ហាញ​មុខ​លើ​ឆាក​អន្តរជាតិ ពិសេស​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣ ខណៈ​ពេល​នេះ​កីឡារាំ​របស់​យើង ទទួល​បាន​ការពេញ​និយម​ដ៏​ឲ្យ​កត់​សម្គាល់​ផង​ដែរ»៕
12
4
15
16