Neymar៖ “ទាំងខ្ញុំ, Messi និង Suarez សក្ដិសម​ជាប់​​៣នាក់​ចុង​ក្រោយ​ពាន​​​ Ballon d’Or”

Neymar៖ “ទាំងខ្ញុំ, Messi និង Suarez សក្ដិសម​ជាប់​​៣នាក់​ចុង​ក្រោយ​ពាន​​​ Ballon d’Or”

កីឡាករ​អន្តរជាតិ​ប្រេស៊ីល Neymar Jr បាន​និយាយ​ថា រូបគេ រួម​ទាំង​មិត្ត​រួម​ក្រុម Lionel Messi និង Luis Suarez ដែល​ជា​ក្រុម​ប្រយុទ្ធ ដ៏​គ្រោះថ្នាក់បំផុត​ក្នុង​ពិភព​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន សក្ដិសម​ជា​បេក្ខភាព៣នាក់ចុងក្រោយ​នៃ​ពានរង្វាន់ FIFA Ballon d’Or ឆ្នាំ​២០១៥​នេះ។

 

Neymar៖ “ទាំងខ្ញុំ, Messi និង Suarez សក្ដិសម​ជាប់​​៣នាក់​ចុង​ក្រោយ​ពាន​​​ Ballon d’Or”

 

Neymar ជឿជាក់ថាខ្លួន​​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​បញ្ជី​កីឡាករកំពូល​ទាំង​៣ ដោយបាន​​ឆ្លើយ​ក្នុងកិច្ច​សម្ភាសន៍​ថា៖ “ពិត​ណាស់! ខ្ញុំ​គិត​ថា ខ្លួន​ឯង​សក្ដិសម​ដល់​វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយ បើ​តាម​អ្វី​ដែល​បាន​ខ្ញុំ​ធ្វើ​បាន​កន្លង​មក។ បើ​សិន​ជា​អ្នក​មើល​ទៅ​លើ​ការ​បំបែក​កំណត់ត្រា​ផ្សេងៗ ការ​ឈ្នះ​ពាន​រង្វាន់ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា យើង​៣​នាក់ គួរ​តែ​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រBallon d’Or”។

 

កីឡាករ​វ័យ២៣ឆ្នាំ បាន​បន្ថែម​ថា​ខ្លួន​​គ្មាន​បំណង​លេង​ដើម្បី​ឈ្នះ​ពាន​បុគ្គល ឬ​ទទួល​ការ​សរសើរ​អ្វី​នោះ​ទេ តែ​ចង់​លេង​ជា​ក្រុម​ហើយ​ឈ្នះ​ពាន​ទាំង​អស់​គ្នា។ “ខ្ញុំ​មិន​ដែល​លេង​បាល់ ព្រោះ​ចង់​ក្លាយ​ជា​កីឡាករល្អ​បំផុតក្នុង​លោក ឬ​ចង់​ឈ្នះ​ពាន Ballon d’Or ឡើយ តែ​ចង់​លេង​ឲ្យ​ប្រសើរ​ជាង​មុន ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង។ ការ​ក្លាយ​ជា​កីឡាករ​កំពូល​គឺ​កើតឡើង​ដោយសារ​តែ​ការ​ប្រឹង​ប្រែង​ទាំង​នោះ”។ Neymar បន្ថែម​ដូច្នេះ។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Neymar, Messi និង Suarez ស្ថិត​ក្នុង​ចំណោម​បេក្ខភាព​២៣នាក់ ដែល​ត្រូវ​ដណ្ដើម​ពាន​កីឡាករ​ល្អ​បំផុត ឬ FIFA Ballon d’Or ឆ្នាំ​២០១៥ (ចុច​មើល​ឈ្មោះ​ទាំង​២៣នាក់)។ ថ្ងៃ​៣០ វិច្ឆិកា​នេះ FIFA នឹង​ប្រកាស​បេក្ខភាព​៣រូប​ចុងក្រោយ មុន​ប្រកាស​អ្នក​ឈ្នះ​នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៦។

 

Neymar៖ “ទាំងខ្ញុំ, Messi និង Suarez សក្ដិសម​ជាប់​​៣នាក់​ចុង​ក្រោយ​ពាន​​​ Ballon d’Or”

 

សម្រាប់​ប្រិយមិត្ត​វិញ យល់​ដូច Neymar ដែរ​ឬ​ទេ? តើ​៣នាក់​ណា នឹង​ជាប់ក្នុង​បញ្ជី​៣នាក់​ចុង​ក្រោយ?

 

ចុចអាន៖ ចេញ​ឈ្មោះ​​បេក្ខភាព​ដណ្ដើម​ពាន Ballon d’Or ទាំង ២៣នាក់

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ marca