១០​របៀប​នៃ​ការផ្លាស់ប្តូរ​ខោ​ទឹកនោម​កូន​ដោយ​មាន​សុវត្ថិភាព​

១០​របៀប​នៃ​ការផ្លាស់ប្តូរ​ខោ​ទឹកនោម​កូន​ដោយ​មាន​សុវត្ថិភាព​

​នៅពេល​ដែល​អ្នក​ផ្លាស់​ខោ​ទឹកនោម​ឱ្យ​កូន អ្នក​ត្រូវ​តែ​ដឹង​ពី​របៀប​នៃ​ការផ្លាស់ បើ​ពុំ​ដូច្នោះ​ទេ វា​ក៏​អាច​ប៉ះពាល់​ដល់​កូន​ដែរ ដូចនេះ​តើ​មាន​របៀប​អ្វី​ក្នុង​ការផ្លាស់​ឱ្យ​កូន​ដោយ​មាន​សុវត្ថិភាព​នោះ​?

  1.     ​នៅពេល​ដែល​អ្នក​បក​ខោ​ទឹកនោម​ប្រលាក់​ចេញ អ្នក​ត្រូវ​តែ​បត់​កន្លែង​ដែល​ស្អិត​លើ​គ្នា ដើម្បី​កុំឱ្យ​ស្អិត​ជាប់សាច់​កូន​។​
  2. ​    ​បន្ទាប់​មក​អ្នក​អាច​ទាញ​ខោ​ទឹកនោម​ផ្នែក​មុខ​របស់​កូន​ចុះ ហើយ​បើ​ជា​កូនប្រុស អ្នក​អាច​យក​ក្រណាត់​ស្អាត​មួយ​បាំង​ប្រដាប់​ភេទ​របស់​កូន ចៀសវាង​កុំឱ្យ​គេ​បាញ់នោម​ត្រូវ​មុខ​អ្នក​។​
  3. ​    ​ប្រសិន​ជា​ក្នុង​ខោ​ទឹកនោម​របស់​កូន​មាន​លាមក អ្នក​អាច​យក​ខោ​ទឹកនោម​ផ្នែក​មុខ​យក​មក​ជូត​គូទ​របស់​កូន​បាន ដោយ​ជូត​លាមក​ចេញ​ឱ្យអស់​។​
  4. ​    ​បន្ទាប់មកទៀត ដៃ​ម្ខាង​របស់​អ្នក​ត្រូវ​តែ​ចាប់​កជើង​របស់​កូន​ទាំងសងខាង រួច​លើក​ឡើង​លើ​ថ្នមៗ ហើយ​ដៃ​ម្ខាង​ទៀត​បត់​ខោ​នោះ​ត្រួត​លើ​គ្នា រួច​ទាញ​ចេញ​មក​ដើម្បី​កុំឱ្យ​លាមក​ប្រលាក់​គូទ​របស់​កូន​។​
  5. ​    ​អ្នក​អាច​យក​ក្រណាត់​សើម​មក​ជូត​សម្អាត​គូទ​របស់​កូន​បាន បើសិនជា​កូនស្រី អ្នក​ត្រូវ​ជូត​ពីមុខ​ទៅក្រោយ ដើម្បី​កុំឱ្យ​ឆ្លង​មេរោគ​ចូលក្នុង​ប្រដាប់​ភេទ​របស់គេ​។​
  6. ​    ​ក្រោយពេល​ដែល​ជូត​រួច អ្នក​ត្រូវ​តែ​ទុក​ឱ្យ​គូទ​កូន​ស្ងួត​សិន​។​
  7. ​    ​ក្រោយពេល​ដែល​ស្ងួត​រួច អ្នក​អាច​យក​ខោ​ទឹកនោម​ដែល​ថ្មី​ដាក់​ពីក្រោម​គូទ​របស់​កូន បន្ទាប់​មក​ទាញ​ផ្នែក​ខាងលើ​ឡើងដល់​ពោះ​កូន​។​
  8. ​    ​ប្រសិន​ជា​ទារក​ដែល​ទើបនឹង​កើត អ្នក​មិន​ត្រូវ​ទាញ​ឡើងដល់​លើ​ផ្ចិត​ដែល​មិន​ទាន់​ជ្រុះ​នោះទេ ព្រោះ​វា​ប៉ះពាល់​ដល់​កូន​ណាស់​។​
  9. ​    ​ក្រោយពេល​ដែល​ស្លៀក​ឱ្យ​កូន​រួច អ្នក​ត្រូវ​តែ​ទាញ​ផ្នែក​កណ្តាល​នៃ​ចន្លោះ​ជើង​ទាំងសងខាង​របស់​កូន​ឱ្យ​ត្រង់ មិន​ត្រូវ​ឱ្យ​ជ្រួញ​នៅ​ចំ​កណ្តាល​នោះទេ ព្រោះ​វា​អាច​ធ្វើឱ្យ​របួស​ស្បែក​របស់​កូន​។​
  10. ​    ​អ្នក​ត្រូវ​តែ​បិត​ខោ​ទឹកនោម​ទាំងសងខាង​ឱ្យ​ជាប់​ដើម្បី​កុំឱ្យ​ជាតិ​ស្អិត​នោះ​ជាប់សាច់​កូន ជា​ហេតុ​ដែល​អាច​ធ្វើឱ្យ​គេ​របួស ប៉ុន្តែ​មិន​ត្រូវ​តឹង​ពេក​ទេ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។