ប្រកាស​ផ្ទេរ​មុខ​តំណែង​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​មណ្ឌល​គិរីរសៀល​នេះ

ខេត្ត​មណ្ឌល​គិរី​ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ នៅ​រសៀល​ម៉ោង​២​ ថ្ងៃ​ទី​៣០ វ​ច្ឆិ​កា នេះ​ នៅ​សាល​ប្រជុំ​សាលាខេត្ត​មណ្ឌលគិរី​ នឹង​មាន​រៀបចំ​ពិធី​ផ្ទេរ​មុខ​តំណែង​នាយ​ខណ្ឌ​រដ្ឋ​បាលព្រៃឈើ​មណ្ឌលគិរី​ លោក​កែប កត់ ដែល​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​ចាស់​ត្រូវ​ផ្លាស់​ទៅ​កាន់​នៅ​ខេត្តរតនគិរី​ក្នុង​តំណែង​ដដែល ខណៈ​លោក វង្ស សុក​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរីប្តូរ​មក​ខេត្តមណ្ឌលគិរី​វិញ​ម្តង​ ៕