សាលា​ឧទ្ធរណ៍ប្រកាស​ច្រាន​ចោល​បណ្តឹង​របស់​មេធាវី​លោក​ហុង សុខ​ហួរ

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា លោក​ជួង ជូងី បាន​ប្រាប់​អ្នក​សារព័ត៌​មាន​កោះ​សន្តិ​ភាព​នា​ពេលមុន​នេះ​បន្តិច​ថា សាលា​ឧទ្ធរណ៍​បាន​ប្រកាស​ច្រាន​ចោល​បណ្តឹង​មេធាវី​លោក​ហុង សុខ​ហួរ​ តែ​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​ច្រាន​ចោល​នេះ​ទេ។

​គួរ​រំលឹក​ថា កាល​ពីព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា នេះ សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​លើ​បណ្តឹង​របស់​មេធាវី​លោក​ហុង សុខ​ហួរ ប្រឆាំង​នឹង​ការ​ចាត់​របៀប​របស់​តុលាការក្រុង​ដែល​បើក​ស៊ើបអង្កេត​ឡើង​វិញ​ ដោយ​មិន​មានការ​សម្រេច​ពី​លោក​ហុង សុខ​ហួរ​។

សវនាការ​នេះ​មិន​មាន​ វត្តមាន​លោក​ហុង សុខ​ហួរ ទេ មាន​តែ​មេធាវី​របស់​លោក គឺ​លោក​ជួង ជូ​ងី ប៉ុណ្ណោះ​ទាក់ទង​នឹង​បទ​ចោទ​ក្លែង​ឯកសារ ប្រើប្រាស់​ឯកសារ​ក្លែង ។

នៅ​ចុងបញ្ចប់​នៃ​សវនាការ​នេះ តាម​ចៅក្រម​បាន​ប្រកាស​ថា អាច​នឹង​ត្រូវ​ប្រកាស​សាលដីកា​។

គួរ​បញ្ជាក់​ថា សវនាការ​នេះ​ធ្វើ​ឡើងជា​អសាធារណៈ ដោយ​មិន​ឱ្យ​អ្នកកាសែត​ចូល​ឡើយ​៕ ៕