ភ្ញៀវ​ទេសចររិះគន់​​​​ច្រក​ចូល​រមណីយ​ដ្ឋា​​ន​កាំ​ពី​​ធ្វើ​ជា​ការ​រ​ដ្ឋា​ន​ជួល​ជុល និង​​ចត​​គ្រឿង​ចក្រ

ខេត្តក្រចេះ​ ៖ ប្រជា​ពលរដ្ឋ ​ក៏​ដូច​ជា​អ្នក​ទេសចរ​​ក្រៅ​​ក្នុងស្រុក-​ក្រុង បាន​សម្តែង​ការ​រិះគន់​លើ​ចំណាត់​ការ​របស់​អាជ្ញាធរ ​ដែល​បាន​យក​​ទីតាំង​​រម​ណី​យ​​ដ្ឋា​ន​អេកូ​​ទេ​សចរណ៍​​ធម្មជាតិ​កាំ​ពី ដែល​មាន​​លក្ខណៈ​​តូច​ចង្អៀត ​មក​ធ្វើ​ជា​ចំណត​ និង​ការ​រ​ដ្ឋា​ន​គ្រឿងចក្រ ។

ទីតាំង​ការ​រ​ដ្ឋា​​ន​ជួសជុល​​គ្រឿង​ចក្រ​​​ធំ​ៗ ដែល​​បាន​​​បោះ​ទី​តាំង​​នៅ​​ចំ​ពីមុខ​​ច្រក​ចូល​រមណីយ​ដ្ឋា​​ន​កាំ​ពី​ចំមុខ​ស្លាក​សញ្ញា​របស់​​រម​នី​យ​ដ្ឋា​ន ដែល​បាន​កើតឡើង​​​​រយៈ​​ពេល​ជា​ច្រើន​ឆ្នាំ​មក​​នោះ គឺ​ត្រូវ​គេ​មើល​ឃើញ​​ថា​ បាន​​ធ្វើ​ឱ្យ​​ប៉ះពាល់​សោ​ភ័ណភាព​​យ៉ាងធ្ងន់ធ្ងរ​​ដល់ រម​ណី​​យ​​ដ្ឋា​ន​ធម្មជាតិ​​ដ៏​ស្រស់​ត្រកាល​មួយ​​នេះ​ ។

ប្រសិនបើ​អ្នក​​ទេ​ចរ​ធ្វើ​ដំណើរ​ទៅ​លេង​​រមណី​យ​ដ្ឋា​ន​អេកូ​ទេសចរ​ណ៍​ទន្លេមេគង្គ​កាំពីមុន​និង​ទៅ​ដល់ ​គឺ​អ្នក​ទេសចរណ៍ និង​បាន​ឃើញ​ទីតាំង​ការ​រ​ដ្ឋា​ន​ជួល​​ជុល​គ្រឿងចក្រ​​ធំ​​ៗ ដែល​កំពុង​តែ​ចត​​ជួល​ជុលនៅ​ចំ​ពីក្រោម​ស្លាក​សញ្ញា​​ប៉ាណូ​សម្គាល់​​ទីតាំង​រម​​នី​យ​
ដ្ឋា​ន​នៅ​ក្បាលស្ពាន​​កាំ​ពី​ចំ​ពីមុខ​ផ្លូច​ចុះ​ទៅ​រម​ណីយ​ដ្ឋា​ន ​​ដែល​មើលទៅ​ គឺ​បាត់​សោ​ភ័ណ​​​ភាព​របស់​រមណី​យ​ដ្ឋា​ន និង​គ្មាន​សណ្តាប់​ធ្នាប់​ ។

ជាមួយ​គ្នា​នេះ ក៏​បាន​ធ្វើ​ឱ្យ​អ្នក​ទេសចរទាំង​ក្នុង ​និង​ក្រៅ​ស្រុក ពិសេស​ពលរដ្ឋ​ក្នុង​មូលដ្ឋានបាន​សម្តែង​ការ​រិះគន់​របស់​អាជ្ញាធរ ដែល បណ្តាល​ឱ្យ​មានការ​​បង្កើត​ទីតាំង​​កា​ររ​ដ្ឋា​ន​​នៅ​ជាប់​​និង​រមណី​យ​ដ្ឋា​ន​នេះ ធ្វើ​ដូច​ជា​​គ្មាន​កន្លែង​ដាក់​ ។ បើ​តាម​ការ​លើក​ឡើង​របស់​អ្នកស្រុក​បាន​ឱ្យ​​ដឹង​ថា ការ​សម្រេច​​ឱ្យ​​មាន​ទីតាំង​ការ​​ដ្ឋា​ន​គ្រឿងចក្រ​នេះ​ មិន​ត្រឹមតែ​បាត់បង់​សោ​ភ័ណ​​ភាព​ទេសចរណ៍​នោះ​ទេ ថែម​ទាំង​បង្ក​ឱ្យ​​មានសំឡេង​ថ្លង់​ពី​ការ​រ​ដ្ឋា​ន ហើយ​ក៏​បង្ក​ឲ្យ​មានការ​ពិបាក​ក្នុងការ​បើកបរ​ ​និងចត ឬ​បើករថយន្ត​របស់​ភ្ញៀវ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព