​អត្ថប្រយោជន៍​នៃ​ទឹក​ដំឡូងបារាំង​

​អត្ថប្រយោជន៍​នៃ​ទឹក​ដំឡូងបារាំង​

​តើ​អ្នកដឹង​ទេ​ថា​ទឹក​ដំឡូងបារាំង​អាច​ជួយ​សុខភាព​អ្នក​ផ្នែក​ណាខ្លះ​? តាមពិត​ទឹក​ដំឡូងបារាំង​ពិតជា​ល្អ​ណាស់​សម្រាប់​សុខភាព​អ្នក វា​អាច​ជួយ​ពន្យារ​មិនឱ្យ​កោសិកា​មហារីក​អ្នក​រីក​ធំ អាច​ជួយ​ព្យាបាល​ជំងឺ​ថ្លើម ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ក្រពះ ជំងឺ​ក្រលៀន ជំងឺ​បេះដូង ជំងឺលើសឈាម ឈឺ​ស្មារ និង​ឈឺចង្កេះ ដូចនេះ​អ្នក​គួរតែ​ធ្វើ​មក​ផឹក​។ តើ​វា​មាន​រូបមន្ត​ដូច​ម្តេចទៅ​?

​គ្រឿងផ្សំ ៖ លើកដំបូង​អ្នក​អាច​យក​ដំឡូងបារាំង​ធំ​ចំនួន​២​ទៅ​៣​ផ្លែ បើ​តូច​ចំនួន​៣​ទៅ​៤​ផ្លែ ប៉ុន្តែ​មិន​ត្រូវ​យក​ដំឡូងបារាំង​ដែល​ដុះ​មើម​នោះទេ​។​

របៀប​ធ្វើ ៖ ដំបូង​អ្នក​ត្រូវ​យក​ដំឡូងបារាំង​ទៅ​លាង​ឱ្យ​ស្អាត ហើយ​ដុស​សំបក​ឱ្យ​ស្អាត មិន​ត្រូវ​ឱ្យ​ជាប់​ដី​នោះ​ទេ បន្ទាប់មក​យក​វា​ទៅ​វ៉ៃ​ឱ្យ​ម៉ត់​(​ទាំង​សំបក​) រួច​យក​ស្បៃ​មុង​យក​មក​ច្រក​ដំឡូងបារាំង​នោះ ដោយ​ប្រើ​ស្បៃ​មុង​ដែល​មាន​ប្រហោង​រាង​ធំ រួច​ច្របាច់​ទឹក​វា​ចេញមកក្រៅ​ដាក់​កែង​ទទួលទាន​ជា​ការ​ស្រេច​។​

របៀប​ពិសារ ៖ អ្នក​អាច​ផឹក​វា​ជា​រៀងរាល់ថ្ងៃ ដោយ​ទទួលទាន​មុន​អាហារ​ពេលព្រឹក និង​យប់​ចំនួន​៣០​ទៅ​៦០​នាទី ជាពិសេស​នៅពេល​ដែល​អ្នក​ធ្វើ​រួច អ្នក​ត្រូវ​តែ​ពិសារ​ភ្លាម​ទើប​ល្អ ដោយ​ត្រូវតែ​ព្យាយាម​ផឹក​រាល់ថ្ងៃ ទើប​អាច​ឃើញ​លទ្ធផល​។​

​បញ្ជាក់ ៖ ប្រសិន​ជា​សុខភាព​អ្នកខ្សោយ ហើយ​អ្នក​មិន​អាច​ផឹក​មួយ​ថ្ងៃ​មួយ​កែវ​បាន អ្នក​អាច​ចែក​មួយ​កែវ​នេះ​ផឹក​ជាច្រើន​ដង​បាន ហើយ​បើ​វា​ពិបាក​ទទួលទាន អ្នក​អាច​ដាក់​ទឹកឃ្មុំ ឬ​ទឹក​ផ្លែ​ប៉ោម​លាយ​ក៏​បាន​ដែរ នោះ​វា​នឹង​ងាយស្រួល​ពិសារ​បន្តិច​៕
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។