​គួ​រញ៉ាំ ឬ​មិន​ញ៉ាំ​? បើ​សម្បកចេក ខ្មៅ​អុចៗ​អញ្ចឹង​

​គួ​រញ៉ាំ ឬ​មិន​ញ៉ាំ​? បើ​សម្បកចេក ខ្មៅ​អុចៗ​អញ្ចឹង​

​អ្នកវិទ្យាសាស្ត្រ​ជនជាតិ​ជប៉ុន បាន​រក​ឃើញ​ពី សារធាតុ​ដ៏​អស្ចារ្យ ដែល​មាន​នៅក្នុង​សម្បក​ចេញ​ទុំ​ជោរ​។ ចំណុច​ខ្មៅៗ ដែល​មាន​នៅ​សម្បក​ចេញ​នោះ មើល​ទៅ​មិន​គួរឲ្យ​ចង់​ទទួលទាន ពីព្រោះ វា​អាច​នឹង​ទុំ​ជ្រុល ឬ​ជិត​រលួយ ប៉ុន្តែ វា​ជា​របស់ ដែល​មាន​សុខភាព​ល្អ​បំផុត សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាងកាយ ដោយសារ​តែ​វា មាន​ផ្ទុក​ជាតិ TNF (Tumor Necrosis Factor) ដែល​ជា​សារធាតុ​ប្រឆាំងនឹង កោសិកា​ខុសធម្មតា ឬ​មាន​ជំងឺ​។​

​ក្រៅពីនេះ អ្នកវិទ្យាសាស្ត្រ​ក៏​បាន​រកឃើញ​ផងដែរ​ថា សារធាតុ TNF អាច​ជួយ​ក្នុង​ការព្យាបាល​ជំងឺមហារីក​។​

​ការ​ទទួលទាន​ចេកទុំ​ជ្រុល​បែបនេះ អាច​ជួយ​ទប់ស្កាត់​ជំងឺ​ផ្សេងៗ ដូចជា ជំងឺ​ដុំ​សាច់ និង​ជំងឺមហារីក​។​

​អំឡុង​ពេល​សិក្សា​ស្រាវជ្រាវ គេ​ក៏​បាន​រកឃើញ​ផងដែរ​ថា ការឡើង​ទុំ​ជ្រុល​បែបនេះ គឺជា​ការកើនឡើង នូវ​កម្រិត​អង់​ទី​អុក​ស៊ីដង់ ដែល​ជា​ប្រការ​ល្អ សម្រាប់​សុខភាព​មនុស្ស​យើង​។​

​ដូច្នេះ ក្រោយពី​បាន​អាន​អត្ថបទ​នេះហើយ អ្នក​ប្រាកដជា​មិន​បោះចោល ចេកទុំ​ជោរ​បែប​នេះ​ទៀត​ឡើយ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។